Close

លោក Ten Hag ថា កូនសិស្សរបស់លោកម្នាក់នេះ នឹងអាចក្លាយជាកីឡាករលំដាប់ពិភពលោក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤ កីឡា
លោក Ten Hag ថា កូនសិស្សរបស់លោកម្នាក់នេះ នឹងអាចក្លាយជាកីឡាករលំដាប់ពិភពលោក លោក Ten Hag ថា កូនសិស្សរបស់លោកម្នាក់នេះ នឹងអាចក្លាយជាកីឡាករលំដាប់ពិភពលោក

អ្នកចាត់ការក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បាននិយាយថា ខ្សែប្រយុទ្ធវ័យក្មេង Alejandro Garnacho មានសក្ដានុពលក្នុងការក្លាយជាកីឡាករលំដាប់ពិភពលោក ប្រសិនបើគាត់នៅតែបន្តប្រឹងប្រែងអភិវឌ្ឍខ្លួន។

កីឡាករវ័យក្មេង Alejandro Garnacho វ័យ ២០ឆ្នាំ បាន Assist គ្រាប់បាល់ដំបូងរបស់ខ្សែប្រយុទ្ធ Joshua Zirkzee ក្នុងការប្រកួតបើកឆាកលីករបស់ពួកគេ ១-0 ទល់នឹង Fulham និងស៊ុតបញ្ចូលទីក្នុងការប្រកួត Community Shield ទល់នឹង Manchester City។ មិនតែប៉ុណ្ណោះ កីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ រួមជាមួយនឹងកីឡាករ Kobbie Mainoo ក៏បានស៊ុតបញ្ចូលទីផងដែរ ក្នុងជ័យជម្នះ ២-១ ក្នុងពានរង្វាន់ FA Cup របស់ Man Utd លើក្រុម Man City ។

លោក Ten Hag ថា កូនសិស្សរបស់លោកម្នាក់នេះ នឹងអាចក្លាយជាកីឡាករលំដាប់ពិភពលោក

Ten Hag បានប្រាប់អ្នកយកព័ត៌មានថា ៖«ដើម្បីក្លាយជាកីឡាករលំដាប់ពិភពលោក Garnacho មានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ។ វាចាប់ផ្តើមជាមួយនឹងការខិតខំ នោះបាននាំគាត់ទៅកន្លែងដែលគាត់នៅឥឡូវនេះ ហើយវានឹងនាំគាត់ទៅជាកីឡាករលំដាប់ពិភពលោក ព្រោះខ្ញុំដឹងថា គាត់មានសក្តានុពល»។

គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុម Brighton នៅថ្ងៃសៅរ៍នេះវេលាម៉ោង ៦៖៣០នាទីល្ងាច ក្នុងការប្រកួត Premier League សប្ដាហ៍ទី២៕

លោក Ten Hag ថា កូនសិស្សរបស់លោកម្នាក់នេះ នឹងអាចក្លាយជាកីឡាករលំដាប់ពិភពលោក