Close

អតីតប្រធានក្រុមជម្រើសជាតិបារាំង Patrice Evra បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កីឡា
អតីតប្រធានក្រុមជម្រើសជាតិបារាំង Patrice Evra បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000 អតីតប្រធានក្រុមជម្រើសជាតិបារាំង Patrice Evra បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000

អតីតប្រធានប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំង និងក្រុមបិសាចក្រហម Manchester United កីឡាករ Patrice Evra បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីម្សិលមិញនេះ ដើម្បីចូលរួមខួប ២៥ឆ្នាំ នៃមហាព្រឹត្តិការណ៍ Gumball 3000 ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ។

កាលពីម្សិលមិញនេះ គេសង្កេតឃើញថា អតីតវិរបុរសរបស់ក្រុមបិសាចក្រហម Manchester United រូបនេះ បើកឡានទំនើបម៉ាក់ Rolls-Royce ពណ៍បៃតងចាស់ ពាក់ស្លាកលេខកម្ពុជា ជួបជាមួយអ្នកគាំទ្រ។

ព្រឹត្តិការណ៍ 𝐆𝐮𝐦𝐛𝐚𝐥𝐥 𝟑𝟎𝟎𝟎 ជាព្រឹត្តិការណ៏ ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលពោរពេញដោយក្បួនរថយន្តទំនើបៗ ហើយនឹងត្រូវចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ។ ក្នុងនោះក៏មាន វិរបុរសក្លិបបិសាចក្រហម 𝐏𝐚𝐭𝐫𝐢𝐜𝐞 𝐄𝐯𝐫𝐚, តារា 𝐘𝐨𝐮𝐭𝐮𝐛𝐞 ដ៏ល្បី 𝐈𝐬𝐡𝐨𝐰𝐒𝐩𝐞𝐞𝐝 , អ្នកជំនាញលើវិស័យយានយន្តអ្នកនាង Leona Chin កំពូលតារាយូធូប IShowSpeed និងសេដ្ឋី Skateboard មានបំផុតលើពិភពលោក Tony Hawk និងតារា អន្តរជាតិជាច្រើនរូបទៀត ។

អតីតប្រធានក្រុមជម្រើសជាតិបារាំង Patrice Evra បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000

នៅព្រឹកនេះ ពួកគេនឹងបើកឡានទំនើបៗរាប់រយគ្រឿងឆ្ពោះទៅសៀមរាប ទៅមុខប្រាសាទអង្គរវត្ត ដើម្បីបង្កើតកំណត់ត្រា 𝐆𝐮𝐢𝐧𝐧𝐞𝐬𝐬 𝐁𝐨𝐨𝐤 𝐑𝐞𝐜𝐨𝐫𝐝𝐬 មួយ ដែលក្លាយជាកម្មវិធីពិពណ៌ឡានធំបំផុតលើលោកនៅមុខអង្គរវត្តផងដែរ។

សម្រាប់ព្រឹត្តិការណ៍ដ៏ អស្ចារ្យមួយនេះ នឹងអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះ នឹងបរិច្ចាគជូន មន្ទីរពេទ្យកុមារអង្គរទាំងអស់ ខណៈដែលមកទល់ពេលនេះតួលេខចំនួនសប្បុរសជនដែលបានចូលរួមបរិច្ចាគបានកើនលើសពីក្ដីរំពឹងទុក។

គួររំលឹកថា Gumball 3000 គឺជាកម្មវិធីដំណើរកម្សាន្តបើករថយន្តចម្ងាយឆ្ងាយ (Rally) ឆ្លងកាត់ប្រទេសជារៀងរាល់ឆ្នាំ។ កម្មវិធីមួយនេះ ត្រូវបានរកឃើញតាំងពីឆ្នាំ ១៩៩៩ ដោយលោក Maximillion Cooper៕

អតីតប្រធានក្រុមជម្រើសជាតិបារាំង Patrice Evra បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000