កសិករជនជាតិដើមភាគតិច រកកម្រៃបាន ២៥ម៉ឺនរៀល ក្នុង១ថ្ងៃពីការលក់បន្លែ
មណ្ឌលគិរី៖ កសិករជនជាតិដើមភាគតិច សឺន តុលា អាចរកកម្រៃបានប្រមាណ ២៥ម៉ឺនរៀលក្នុង១ថ្ងៃក្នុងរដូវប្រាំង និងតិចជាងនេះក្នុងរដូវស្សា ពីការលក់បន្លែដែលដាំដុះដោយខ្លួនឯង និងដឹកលក់តាមភូមិជាប្រចាំ។
អ្នកស្រីទទួលបានការបណ្តុះបណ្តាលជំនាញដាំដុះនិងរៀបចំដីបន្ថែមពីមជ្ឈមណ្ឌលសម្រាប់វិភាគបញ្ហាអភិវឌ្ឍន៍(Analyzing Development Issues Centre—ADIC) ក្រោមគម្រោងលើកកម្ពស់ជីវភាពប្រកបដោយចីរភាពសម្រាប់ជនជាតិដើមភាគតិចនៅកម្ពុជា (The Cambodia Sustainable Livelihood of Indigenous Communities Project—CSLICP) ។

CSLICP ទទួលបានការគាំទ្រថវិកាពីមូលនិធីអភិវឌ្ឍន៍សង្គមប្រទេសជប៉ុនតាមរយៈធនាគារពិភពលោក សម្រាប់បណ្តុះបណ្តាលកសិករ យុវជនជនជាតិដើមភាគតិច និងយុវជនក្នុងសាលារៀន នូវបច្ចេកទេសកសិកម្ម ផ្នែកបន្លែ និងកែច្នៃផលិតផលផ្សេងៗ រួមមានទឹកសណ្តែក ចេកឆាប នំក្រៀមប្រភេទត្រាវ ដំឡូង និងល្ពៅ ជ្រក់តាសក់ ជ្រក់ទំពាំង សាប៊ូលាងចាន នៅខេត្តមណ្ឌលគីរី និងរតនគីរី៕