Close

តើអត្តពលិករូបណាឈ្នះមេដាយមាសច្រើនជាងគេ នៅអូឡាំពិក ទីក្រុងប៉ារីស?

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០២៤ កីឡា
តើអត្តពលិករូបណាឈ្នះមេដាយមាសច្រើនជាងគេ នៅអូឡាំពិក ទីក្រុងប៉ារីស? តើអត្តពលិករូបណាឈ្នះមេដាយមាសច្រើនជាងគេ នៅអូឡាំពិក ទីក្រុងប៉ារីស?

បើនិយាយពីព្រឹត្តិការណ៍អូឡាំពិក គេមិនអាចមើលរំលងបានទេ កីឡាករហែលទឹកជនជាតិអាមេរិក Michael Phelps ដែលជាកីឡាករអូឡាំពិកឈ្នះមេដាយច្រើនជាងគេបំផុត ដោយឈ្នះមេដាយសរុបចំនួន ២៨ ដែលក្នុងនោះ មានមេដាយមាស ២៣គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ២គ្រឿង។

Michael Phelps ក៏ជាអត្តពលិកដំបូងគេ ដែលឈ្នះមេដាយមាសចំនួន ៨គ្រឿង នៅក្នុងព្រឹត្តិការណ៍អូឡាំពិកតែមួយ។ ចំណាត់ថ្នាក់លេខ២ ពិភពលោក គឺកីឡាករកាយសម្ព័ន្ធសូវៀត Larisa Latynina ដែលឈ្នះមេដាយសរុប ១៨គ្រឿង។ បន្ទាប់មកគឺកីឡាការិនីជិះស្គី Marit Bjørgen របស់ប្រទេសន័រវេស ដែលឈ្នះមេដាយសរុបចំនួន ១៥គ្រឿង។

ងាកមកចាប់អារម្មណ៍ព្រឹត្តិការណ៍អូឡាំពិក រដូវក្ដៅ ទីក្រុងប៉ារីស ប្រទេសបារាំងឯណោះវិញ គិតត្រឹមព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៨ ខែសីហានេះ ឃើញថា មេដាយមាសសរុបចំនួន ២១៣គ្រឿង ត្រូវគេដណ្ដើមបាន ក្នុងនោះ មានតែអត្តពលិកម្នាក់ប៉ុណ្ណោះ ដែលឈ្នះចំនួន ៤គ្រឿងម្នាក់ឯង។

ខាងក្រោមនេះជាបញ្ជីឈ្មោះអត្តពលិក ដែលឈ្នះមេដាយមាសច្រើនជាងគេ នៅអូឡាំពិក ទីក្រុងប៉ារីស៖
១. MARCHAND LEON ឈ្នះមេដាយមាស ៤គ្រឿង
២. HUSKE TORRI ឈ្នះមេដាយមាស ៣គ្រឿង
២. O’CALLAGHAN MOLLIE ឈ្នះមេដាយមាស ៣គ្រឿង
២. MCLNTOSH SUMMER ឈ្នះមេដាយមាស ៣គ្រឿង
២ BILES SIMONE ឈ្នះមេដាយមាស ៣គ្រឿង
២. OKA SHINNOSUKE ឈ្នះមេដាយមាស ៣គ្រឿង។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ សហរដ្ឋអាមេរិក កំពុងឈរកំពូលតារាងមេដាយបណ្ដោះអាសន្ន ចិន ឈរលេខ២ និងអូស្រ្តាលី ឈរលេខ៣ ខណៈមានប្រទេសចំនួន៥៣ហើយ ឈ្នះមេដាយមាស៕

អត្ថបទទាក់ទង