Close

អបអរសាទរ! ខ្សែការពាររបស់វិសាខា Khan Mohammed Faeez បានទទួលសញ្ជាតិខ្មែរ ក្រោយប្រកបអាជីពនៅកម្ពុជាបាន ៥ឆ្នាំ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ កីឡា
អបអរសាទរ! ខ្សែការពាររបស់វិសាខា Khan Mohammed Faeez បានទទួលសញ្ជាតិខ្មែរ ក្រោយប្រកបអាជីពនៅកម្ពុជាបាន ៥ឆ្នាំ អបអរសាទរ! ខ្សែការពាររបស់វិសាខា Khan Mohammed Faeez បានទទួលសញ្ជាតិខ្មែរ ក្រោយប្រកបអាជីពនៅកម្ពុជាបាន ៥ឆ្នាំ

បន្ទាប់ពីបានរួមចំណែកជាមួយវិស័យបាល់ទាត់កម្ពុជា អស់រយពេល៥ឆ្នាំរួចមក ខ្សែការពាររបស់វិសាខា Khan Mohammed Faeez បានទទួលសញ្ជាតិខ្មែរ ដែលមានឈ្មោះខ្មែរ កាន់ ម៉ូ ឬ KAN MO។

ក្លិបបាល់ទាត់វិសាខា បានប្រកាសថា៖«អបអរសាទរ❗️ខ្សែការពាររបស់យើង Khan Mohammed Faeez បានទទួលសញ្ជាតិខ្មែរ ដែលមានឈ្មោះខ្មែរ «កាន់ ម៉ូ ឬ KAN MO» ក្រោយមកប្រកបអាជីពនៅកម្ពុជា តាំងពីឆ្នាំ២០១៩ ។ ពួកយើងទាំងអស់គ្នា សូមជូនពរ កាន់ ម៉ូ ទទួលបានជោគជ័យថ្មីៗ ក្នុងនាមពលរដ្ឋកម្ពុជា ពិសេសការរួមចំណែកជួយក្លិបក្នុងរដូវកាលថ្មី ឆ្នាំ២០២៤/២៥ ខាងមុខ»។

មែនទែនទៅ Khan Mohammed ជាកីឡាករបាល់ទាត់បរទេសទី៤ហើយ ដែលទទួលបានសញ្ជាត់ខ្មែរជាផ្លូវការ ដោយទី១ កីឡាករ Yudai Ogawa មានដើមកំណើតជប៉ុន, ទី២ កីឡាករ Privat Mbarga មានដើមកំណើតកាមេរូន និងទី៣ កីឡាករ Hikaru Mizuno ដើមកំណើតជប៉ុន។
គួរបញ្ជាក់ថា កីឡាករ Mohammed Faeez បច្ចុប្បនេះ មានវ័យ ៣១ឆ្នាំ ចូលរួមក្នុងវិស័យបាល់ទាត់នៅកម្ពុជាដំបូងនៅឆ្នាំ២០១៩ កាលនោះរួមគេចូលរួមជាមួយក្លិបបាល់ទាត់ Tiffy Army FC ក្រោយមកនៅឆ្នាំ២០២០ មកផ្ទេមកចូលរួមជាមួយក្រុមវិសាខា មកដល់បច្ចុប្បន្ន៕

អត្ថបទទាក់ទង