កំពង់ផែក្រុងព្រះសីហនុបំពាក់គ្រឿងចក្រថ្មីចំនួន ៨ គ្រឿងដើម្បីបង្កើនសមត្ថភាពលើកដាក់ផ្ទេរ-ផ្ទុកកុងតឺន័រ
ព្រះសីហនុ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ គ្រឿងចក្រលើកដាក់កុងតឺន័រនៅគែមផែ ប្រភេទ QC ចំនួន ២ គ្រឿង និងគ្រឿងចក្រលើកដាក់កុងតឺន័រនៅទីលាន ប្រភេទ RTG ចំនួន ៦ គ្រឿង ត្រូវបានដឹកជញ្ជូនពីរោងចក្រ Oita ប្រទេសជប៉ុន មកដល់ ចំណតផែកុងតឺន័រថ្មីប្រវែង ២៥៣ ម៉ែត្រ របស់ កសស ប្រកបដោយសុវត្ថិភាព។
គ្រឿងចក្រថ្មីៗទាំងអស់នេះ ត្រូវបានផ្គត់ផ្គង់ ដោយក្រុមហ៊ុនជប៉ុន MITSUI E&S Co., Ltd ។
ការបំពាក់គ្រឿងចក្រថ្មីៗទាំងនេះ គឺដើម្បីបង្កើនសមត្ថភាពរបស់ កសស ក្នុងការឆ្លើយតបទៅនឹងកំណើននៃតម្រូវការ ក្នុងការលើកដាក់ផ្ទេរ-ផ្ទុកកុងតឺន័រ ក្នុងបរិបទការអភិវឌ្ឍ និងភាពរីកចំរើន នៃសេដ្ឋកិច្ចកម្ពុជា៕