អបអេសាទរ! កម្ពុជា ឈ្នះមេដាយ៤០គ្រឿងពីការប្រកួតកីឡាហាប់គីដូពិភពលោក នៅប្រទេសថៃ
ក្រុមកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា ដណ្តើមមេដាយសរុប ៤០គ្រឿង ពីការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក (World I.H.F Hakido Championships) ដែលធ្វើឡើងនៅប្រទេសថៃ ចាប់ពីថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤។
សម្រាប់ការប្រកួតរយៈពេល៤ថ្ងៃ ក្រុមកីឡាហាប់គីដូកម្ពុជា ទទួលបានមេដាយសរុប ៤០គ្រឿង ក្នុងនោះមានមេដយមាស ១២គ្រឿង ប្រាក់ ១៣គ្រឿង និងសំរិទ្ធ ១៥គ្រឿង ខណៈនេះជាលទ្ធផលសម្រាប់ចេញទៅប្រកួតលើកដំបូង ជាប្រវត្តិសាស្ត្ររបស់កីឡាហាប់គីដូកម្ពុជា លើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា ការប្រកួតកីឡាហាប់គីដូជើងឯកពិភពលោក នៅប្រទេសថៃនេះ សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបញ្ជូនកីឡាករ១១នាក់ និងកីឡាការិនី៨នាក់ រួមទាំងគណៈប្រធានប្រតិភូ និងគ្រូបង្វឹក ព្រមទាំងគ្រូជំនួយ២នាក់ ៕