Close

របាយការណ៍៖ មេដឹកនាំកំពូលក្រុមហាម៉ាស់ ត្រូវបានគេធ្វើឃាតដោយបំផ្ទុះគ្រាប់បែក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
របាយការណ៍៖ មេដឹកនាំកំពូលក្រុមហាម៉ាស់ ត្រូវបានគេធ្វើឃាតដោយបំផ្ទុះគ្រាប់បែក របាយការណ៍៖ មេដឹកនាំកំពូលក្រុមហាម៉ាស់ ត្រូវបានគេធ្វើឃាតដោយបំផ្ទុះគ្រាប់បែក

បរទេស៖ លោក Ismail Haniyeh មេដឹកនាំកំពូលនៃក្រុមហាម៉ាស់ ត្រូវបានគេធ្វើឃាតកាលពីថ្ងៃពុធក្នុងសប្តាហ៍នេះ ដោយបំផ្ទុះគ្រាប់បែក ដែលគេលួចដាក់ចូលនៅក្នុងផ្ទះសំណាក់ ជាកន្លែងដែលគាត់ស្នាក់នៅនៅក្នុងទីក្រុង Tehran។

បើតាមសារព័ត៌មាន The New York Times គ្រាប់បែកនេះត្រូវបានគេលាក់ទុកប្រហែលពីរខែមុនក្នុងផ្ទះសំណាក់។ នេះបើតាមមន្ត្រីមជ្ឈិមបូព៌ាបាននិយាយ ។ ផ្ទះសំណាក់នេះត្រូវបានគ្រប់គ្រង និងការពារដោយកងឆ្មាំបដិវត្តន៍ឥស្លាម ដែលមានបរិវេណដ៏ធំស្ថិតនៅក្នុងភាគខាងជើងទីក្រុង Tehran ។

លោក Haniyeh ស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីត្រៀមចូលរួម ពិធីចូលកាន់តំណែងប្រធានាធិបតីអីរ៉ង់។ មន្ត្រី បាននិយាយថា គ្រាប់បែកនេះត្រូវបានបំផ្ទុះពីចម្ងាយនៅពេលដែលកំពុងស្ថិតនៅក្នុងបន្ទប់ផ្ទះសំណាក់នោះ។ ការបំផ្ទុះនេះក៏បានសម្លាប់អង្គរក្សម្នាក់ផងដែរ។

ការផ្ទុះគ្រាប់បែកនេះបានអង្រួនអគារ បានធ្វើឱ្យបង្អួចមួយចំនួនធ្លាក់ចុះ និងដួលរលំផ្នែកខ្លះនៃជញ្ជាំងផ្នែកខាងក្រៅ អគារ។ នេះបើយោងតាមមន្ត្រីអ៊ីរ៉ង់ពីររូប សមាជិកនៃឆ្មាំបដិវត្តន៍បាននិយាយសង្ខេបអំពីឧប្បត្តិហេតុនេះ។

លោក Haniyeh ដែលធ្លាប់ដឹកនាំការិយាល័យនយោបាយរបស់ក្រុមហាម៉ាសក្នុងប្រទេសកាតា បានស្នាក់នៅផ្ទះសំណាក់ជាច្រើនដងនៅពេលទៅទីក្រុងតេអេរ៉ង់ ។ នេះបើយោងតាមមន្ត្រីមជ្ឈិមបូព៌ា បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះព្រោះខ្លាងគេធ្វើឃាត។

មន្ត្រីអ៊ីរ៉ង់ និងក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃពុធថា អ៊ីស្រាអែលជាអ្នកទទួលខុសត្រូវចំពោះការធ្វើឃាតនេះ ការវាយតម្លៃមួយក៏ឈានដល់ដោយមន្ត្រីអាមេរិកមួយចំនួនដែលបានស្នើសុំមិនបញ្ចេញឈ្មោះផងដែរ។ ការធ្វើឃាតបានគំរាមកំហែងដល់រលកនៃអំពើហិង្សាមួយទៀតនៅមជ្ឈិមបូព៌ា និងបន្តការចរចាដែលកំពុងបន្តដើម្បីបញ្ចប់សង្រ្គាមនៅហ្គាហ្សា។ លោក Haniyeh ធ្លាប់ជាអ្នកចរចាកំពូលក្នុងកិច្ចចរចាបទឈប់បាញ់។

ទោះជាយ៉ាងណា អ៊ីស្រាអែលមិនបានទទួលស្គាល់ជាសាធារណៈនូវការទទួលខុសត្រូវចំពោះការសម្លាប់នេះទេ ប៉ុន្តែមន្ត្រីចារកម្មអ៊ីស្រាអែលបានពន្យល់ប្រាប់សហរដ្ឋអាមេរិក និងរដ្ឋាភិបាលលោកខាងលិចផ្សេងទៀតអំពីព័ត៌មានលម្អិតនៃប្រតិបត្តិការនេះបន្ទាប់ពីមានករណីសម្លាប់នេះភ្លាម។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរក លោក Antony J. Blinken បាននិយាយថា សហរដ្ឋអាមេរិកមិនបានដឹងជាមុនអំពីផែនការធ្វើឃាតនោះទេ៕

អត្ថបទទាក់ទង