តោះ!មកដឹងពីទីផ្សារដោះដូរកីឡាករលីគកំពូលកម្ពុជា មុនបិទទ្វារចុងខែនេះ
(បាល់ទាត់)៖ទីផ្សារដោះដូរកីឡាករ លើកទី១ នៃលីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល ២០២៤-២៥ ដែលបានចាប់ផ្តើមបើកទ្វារពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នឹងត្រូវបិទទ្វារវិញ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ស្របពេលដែលក្លិបនីមួយៗ កំពុងមមាញឹកក្នុងទីផ្សារដោះដូរកីឡាករ។
បើគ្មានអ្វីប្រែប្រួលទេនោះ លីគកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល ២០២៤-២៥ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ ខណ:សមាសភាពចូលរួម កើនដល់១១ក្រុម ។ ក្រុមទាំងនោះមានដូចជា៖ វិសាខា, ព្រះខ័នរាជ, ស្វាយរៀង, ភ្នំពេញក្រោន, ណាហ្គាវើលដ៍, ក្រសួងមហាផ្ទៃ, Tiffy Army, Life FC, គិរីវង់សុខសែនជ័យ, ISI, ដង្កោសែនជ័យ, បឹងកេត, អង្គរថាយហ្គឺរ។
ក្នុងចំណោមក្លិបទាំងអស់ គេសង្កេតឃើញថា ក្លិបនាគខៀវបឹងកេត ជាមួយសមាគមបាល់ទាត់ ខ.ភ.ម ដូចជាមានភាពស្ងប់ស្ងាត់ខ្លាំង ខណៈកាន់តែខិតជិតទៅរកការបិទទីផ្សារផ្ទេរកីឡាករជាតិ និងអន្តរជាតិ នៅរយៈពេល ២ថ្ងៃទៀត ។
គិតមកទល់ពេលនេះ តាំងពីថ្ងៃបើកដែលមានរយៈពេល ៥៨ថ្ងៃមកហើយនោះ មានប្រតិបត្តិការផ្ទេរកីឡាករចំនួន ១៥៥ប្រតិបត្តិការ ក្នុងចំណោមក្លិបទាំង១១ នៃខេមបូឌានព្រីមៀរលីគរដូវកាលនេះ។
១.ព្រះខ័នរាជស្វាយរៀង:
-នាំចូល ៦នាក់: វិរៈ ដារ៉ា, សុវណ្ណ ដូណា, សាំង ហាន់ឃុន, Pablo Agusto Carvalho, ញាណ សុស៊ីដាន, Cristian Roque។
-ចាកចេញ ៩នាក់: សុក សំណាង, ជា សំណាង, Marcus Haber , Iago Bento, អោម ឧត្តម, ហូយ ផល្លីន, សំអឿន ពិដោរ, រី លាភផេង (ដាក់ឱ្យខ្ចីជើង), សៀង សុភ័ក្ត្រា (ដាក់ឱ្យខ្ចីជើង)។
២.ភ្នំពេញក្រោន
-នាំចូល ៤នាក់: Reo Kunimoto, Nnamdi Ofufu Ibeh, ច្រឹង ពលរដ្ឋ, Jarvey Gayoso។
-ចាកចេញ ៣នាក់: Soe Moe Kyaw, Denilson, យ៉ើ សាហ្វី (ដាក់ឱ្យខ្ចីជើង)។
៣.វិសាខា
-នាំចូល ៩នាក់: Park Jungbin, គង់ លីហួរ, ថា គ្រីយ៉ា, ផាន សុផេន, សឿន រិទ្ធិវរៈវឌ្ឍនា, Anderson Zogbe, Vitalijs Jagodinskis, De Andrade SouZa Ramon, Mike Rigoberto Ott។
-ចាកចេញ ១១នាក់: វីរៈ ដារ៉ា, Jonata Bastos, Youssef Ezzejjari, គី រីណា, ចាន់ សារ៉ាពេជ្រ, សន សុវត្ថិ, លីន តារាដេវិត្យ, វឿន វ៉ា (ដាក់ឱ្យខ្ចីជើង), ទៀត គឹមហេង, ញឹម លីហួរ, ច្រឹង ពលរដ្ឋ។
៤.បឹងកេត
– នាំចូល ២នាក់: Iago Bento, Yuto Hikida។
– ចាកចេញ ៧នាក់: ស៊ុំ សាន់, Takahashi Mahiro, Lamearie Antoine, ឃាន់ សុបិន (ដាក់ឱ្យខ្ចីជើង), ទិត ឌីណា, ពុំ បារាំង, ដារ៉ុងរិទ្ធ ពិសិដ្ឋឆព័ណ្ណ។
៥.សមាគមបាល់ទាត់ ខភម
-នាំចូល ២នាក់: យ៉ើ សាហ្វី (ខ្ចីជើង), ទ្រី ប៊ុនស៊ាងយ៉ាលីន្ទ។
-ចាកចេញ ១០នាក់: Caio Dos Santos, ស ពិសិដ្ឋ, អ៊ុក សំអេង ,ផុន តៃនិញ , ជា ណាវីន ,សោម សុគន្ធដារ៉ា, ម៉ៅ ណារិទ្ធ, ឃៀង ម៉េងហួរ, ញាណ សុស៊ីដាន, ម៉ៅ ណារិទ្ធ។
៦.អាយអេសអាយ ដង្កោសែនជ័យ
-នាំចូល ៤នាក់: សៀន សុភ័ក្ត្រា (ខ្ចីជើង), ថុង សុភាព, Sonosuke Onda, សំអុល ទីណា (ខ្ចីជើង)។
-ចាកចេញ ៨នាក់: ចាន់ ហួង, រ៉េត កាត្តាមី, លី មីហ្សាន, ចិន វណ្ណៈ, គង់ ចាន់វុទ្ធី, Chern Jinryeong, ឌុច សុភា (ដាក់ឱ្យខ្ចីជើង), ឈុំ សុខហៃ (ត្រលប់ទៅក្លិបដើមចប់លក្ខខណ្ឌខ្ចីជើង)។
៧.ណាហ្គាវើលដ៍ NGW :
– នាំចូល ៧នាក់: ចាន់ ហួង, រ៉េត កាត្តាមី, ទួត សារ៉ូត, Mateus Martins, Thiha Zaw, សេង សុវណ្ណារ៉ា, Yusuke Minagawa.
– ចាកចេញ ១០នាក់ : Alexandre Cardoso, Mursalim Muhammad Rafli, សេង សារ៉ាវុធី, Naruse Yuta, ញឹម លីហួរ (ត្រលប់ទៅក្លិបដើមចប់លក្ខខណ្ឌខ្ចីជើង), Amangeldiev Bektur, កែវ ឧត្តម, ទីន រ៉ាហ្សាក់, ស៊ូ យ៉ាទី, Cristian Roque.
៨.គិរីវង់សុខសែនជ័យ
– នាំចូល ១២នាក់: ស៊ុំ សាន់, ឃាន់ សុបិន្ត (ខ្ចីជើង), ជា សាវិន, រី លាភផេង (ខ្ចីជើង), អាត អូនតូច, វឿន វ៉ា (ខ្ចីជើង), Takahashi Mahiro, Bradie Christain Smith, Nguyen Ngoc Thi, Padilla Vasquez Johandre Jose, Ergemlidze Mikheili, សេង សុវណ្ណារ័ត្ន.
– ចាកចេញ ១១នាក់ : Zenivio Mota, Anto Okamura, Elsayed Mahmoud, ម៉ុន វ៉ាន់ដា, ឡាយ អៀងលី, ទួត សារ៉ូត, ជា វ៉ាន់សាក់, Nobiraki Deiransupensa, ទ្រី ប៊ុនស៊ាងយ៉ាលីន្ទ, អ៊ាន ពិសី, Mizuno Hikaru (ត្រលប់ទៅក្លិបដើមចប់លក្ខខណ្ឌខ្ចីជើង).
៩.អង្គរថាយហ្គឺរ
– នាំចូល ៦នាក់ : Takuto Yasuoka, គី រីណា (ខ្ចីជើង), Kodai Nagashima, Asano Shuto, លាយ អៀងលី, Taiga Kitajima.
– ចាកចេញ ៧នាក់ : Riggi Alessandro, Delwinder Singh, Shodia Nishikawa, រ៉ុង ពិសី, សុវណ្ណ ដូណា, ខឺ ម៉ានជីង, ម៉េង សុភា.
១០. ឡាយហ្វខេត្តព្រះសីហនុ
– នាំចូល ៧នាក់: ឌុច សុភា (ខ្ចីជើង), ចាន់ សារ៉ាពេជ្រ (ខ្ចីជើង), សន សុវត្ថិ (ខ្ចីជើង), លីន តារាដេវិទ្យ (ខ្ចីជើង), យ៉ែន មករា, Greg Siamoa, Seo-in Kim។
– ចាកចេញ ៣នាក់ : ម៉ៅ ពិសិដ្ឋ (ត្រលប់ទៅក្លិបដើមចប់លក្ខខណ្ឌខ្ចីជើង), Cyrille Dissake, ឡន ឡា។
១១.សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ
– នាំចូល ១២នាក់ : លី ដារ៉ូ, ឌី ផារ៉ាន, អុិន ឃឹនដារ៉ូ, ចិន វណ្ណៈ, ទីន រ៉ាហ្សាក់, កែវ ឧត្តម, ទៀត គីមហេង, ញឹម លីហួរ, ហួយ ផល្លីន, ចាន់ វិបុលដាវីឌ, អ៊ុក សំអេង, ម៉ែន សុភ័ក្រវណ្ណៈ និស្ស័យ។
– ចាកចេញ ៥នាក់ : គង់ ភ័ត្រា, ធី ភារ៉ា, ប៉ុក រ៉ហ្សា, កែ លីហេង, ហេង គីមសុង៕