Close

តោះ! មកដឹងពីកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជាទាំង ៣រូប ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ កីឡា
តោះ! មកដឹងពីកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជាទាំង ៣រូប ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក តោះ! មកដឹងពីកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជាទាំង ៣រូប ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក

ប្រទេសកម្ពុជាក្នុងនាមជាសមាជិកចលនាអូឡាំពិក បានបញ្ជូនឣត្តពលិក ៣រូប ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាឣូឡាំពិករដូវក្តៅ លើកទី៣៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។

គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ពុំទាន់មានអត្តពលិកកម្ពុជាណាម្នាក់ចេញប្រកួតឡើយ ខណៈមានប្រទេសចំនួន១២ហើយឈ្នះមេដាយមាស ស្របពេលដែលជប៉ុន កំពុងឈរកំពូលតារាងមេដាយ ដោយឈ្នះសរុប ៧គ្រឿង ក្នុងនោះ មេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ១។

ខាងក្រោមនេះជាតារាងកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ទាំង ៣រូប ក្នុងព្រឹត្តការណ៍កីឡាអូឡាំពិក ក្នុងទីក្រុងប៉ារីស នៃប្រទេសបារាំង ឆ្នាំ២០២៤៖
១.កីឡាករ ហែលទឹក ដឺឡាបរ៉ារ៉ង អង់ត្វ័ន នឹងប្រកួតលើវិញ្ញាហែលសេរីបុរស ចម្ងាយ ១00ម៉ែត្រ ប្រកួតថ្ងៃនៅទី៣០ ខែកក្កដា។
២.កីឡាការិនី ហែលទឹក សាក់ប៊ុន អប្សរា កាតារីណា នឹងប្រកួតលើវិញ្ញសារ ហែលសេរីនារី ចម្ងាយ៥០ម៉ែត្រ ប្រកួតថ្ងៃនៅទី៣ ខែសីហា។
៣.កីឡាកររត់ប្រណាំង ឈុន ប៊ុនថន នឹងប្រកួតលើវិញ្ញាសាររត់ប្រណាំង៨០០ម៉ែត្រ ប្រកួតថ្ងៃនៅទី៧ ខែសីហា៕

អត្ថបទទាក់ទង