Close

អបអរសារទរ! U19 កម្ពុជា យកឈ្នះ ហ្វីលីពីន ១-០ មុនត្រឡប់មកកម្ពុជាវិញ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤ កីឡា
អបអរសារទរ! U19 កម្ពុជា យកឈ្នះ ហ្វីលីពីន ១-០ មុនត្រឡប់មកកម្ពុជាវិញ អបអរសារទរ! U19 កម្ពុជា យកឈ្នះ ហ្វីលីពីន ១-០ មុនត្រឡប់មកកម្ពុជាវិញ

កាលពីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ បានយកឈ្នះ ក្រុមជម្រើសជាតិហ្វីលីពីន អាយុក្រោម១៩ឆ្នាំ ក្នុងលទ្ធផល ១-០ នៅក្នុងការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

គ្រាប់បាល់ជ័យជំនះរបស់កម្ពុជា ក្នុងការប្រកួតនេះ រកបានដោយកីឡាកររបស់ក្លិបបឹងកេត អ៊ាវ សុវណ្ណារ៉ា នៅនាទីទី១១ ខណៈក្រុមទាំងពីរបញ្ចប់លទ្ធផល ១-០។

ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ក្រោមការដឹកនាំដោយគ្រូបង្វឹកលោក ភា សុភ័ត្រ្តា ៣ប្រកួតនៅ ASEAN U19 Boys’ Championship 2024 ចាញ់២ និងឈ្នះ១ ដោយប្រកួតបើឆាក កម្ពុជា បានបរាជ័យក្រោមថ្វីជើង ទីម័រខាងកើត ក្នុងលទ្ធផល ៣ទល់នឹ២ ហើយបន្តចាញ់ ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី ២-០ នៅប្រកួតបន្ទាប់ ហើយឹកឈ្នះ ហ្វីលីពីន ១-០ កាលពីយប់មិញ។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតពានរង្វាន់ ASEAN U19 Boys’ Championship 2024 នឹងប្រព្រឹត្តឡើងនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពានរង្វាន់នេះ កម្ពុជា ស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ី ហ្វីលីពីន និងទីម័រ៕

អត្ថបទទាក់ទង