Close

ផ្លូវការណ៍ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ត្រៀមបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ផ្លូវការណ៍ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ត្រៀមបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ ផ្លូវការណ៍ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ត្រៀមបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ

នៅទីបំផុត ! សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ សរុបចំនួន ៣០នាក់ ត្រៀមសម្រាប់ការប្រមូលផ្ដុំ និងបោះជំរុំហ្វឹកហាត់លើកទី១ ដែលនឹងធ្វើឡើងនៅប្រទេសថៃ។

បើតាមការបញ្ជាក់របស់សហព័ន្ធ កីឡាករទាំង ៣០នាក់ នឹងធ្វើការហ្វឹកហាត់ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកោះសាមុយ ប្រទេសថៃ ដើម្បីជាការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ។

មិនខុសពីអ្វីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសនោះទេ ក្នុងបញ្ជីឈ្មោះកីឡាករទាំងនោះ មិនមានកីឡាករណាម្នាក់ដែលលើសអាយុនោះទេ ពោលគឺសុទ្ធតែជាយុវជនវ័យក្មេង ដែលមានអាយុចាប់ពី២២ឆ្នាំចុះ ឬកើតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ ឡើង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រតិភូកីឡាមកពី១២ប្រទេស រួមមានប្រទេសសមាជិកអាស៊ានបូកទាំងទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី ដែលបានបញ្ជូនប្រតិភូកីឡាបាល់ទាត់ ។

ខាងក្រោមនេះ ជាបញ្ជីឈ្មោះកីឡាករទាំង ៣០នាក់ ដែលត្រៀមបោះជំរុំហ្វឹកហាត់ នៅប្រទេសថៃ៖

អត្ថបទទាក់ទង