Close

ចំណាប់អារម្មណ៍គ្រូព្រះខ័នរាជស្វាយរៀង មុនប៉ះ Young Elephants របស់ឡាវ រសៀលនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ចំណាប់អារម្មណ៍គ្រូព្រះខ័នរាជស្វាយរៀង មុនប៉ះ Young Elephants របស់ឡាវ រសៀលនេះ ចំណាប់អារម្មណ៍គ្រូព្រះខ័នរាជស្វាយរៀង មុនប៉ះ Young Elephants របស់ឡាវ រសៀលនេះ

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានបង្ហាញពី ចំណាប់អារម្មណ៍មួយចំនួនក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតជាមួយ Young Elephants របស់ឡាវ នៅរសៀលនេះ ក្នុងការប្រកួតពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត លោក Pep Munoz បានគូសបញ្ជាក់ថា៖«
នេះជាឆ្នាំដំបូងនៃការប្រកួតប្រជែង ហើយវាល្អ សម្រាប់ក្លឹបបាល់ទាត់ក្នុងតំបន់។ យើងមានមោទកភាពក្នុងការលេង សម្រាប់ការប្រកួតបែបអន្តរជាតិនេះ។ យើងជាក្រុម
និងជាក្លឹបបាល់ទាត់មួយ ប៉ុន្តែយើងលេងតំណាងសម្រាប់ប្រទេសកម្ពុជាផងដែរ ដូច្នេះយើងនឹងធ្វើអោយអស់ពីសមត្ថភាព»។

សម្រាប់ការប្រកួតវគ្គ Play-Off ជើងទី១ នៃពានរង្វាន់ក្លឹបប្រចាំតំបន់អាស៊ាននេះ ស្វាយរៀង ប៉ះម្ចាស់ផ្ទះ Young Elephants FC នៅថ្ងៃនេះ វេលាម៉ោង ៧:៣០នាទីយប់ នៅពហុកីឡដ្ឋានជាតិឡាវ។ បន្ទាប់មកក្រុមទាំងពីរ នឹងត្រឡប់មកប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា។

គួរឱ្យដឹងផងដែរថា បើព្រះខ័នរាជស្វាយរៀងឆ្លងផុតវគ្គ Play-Off ជាមួយនឹង Young Elephants FC នោះព្រះខ័នរាជស្វាយរៀង នឹងឡើងទៅវគ្គ Group Stage ក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Play-off2 (Kasuka FC/Shan United FC)៕