ល្ងាចនេះ! ព្រះខ័នរាជស្វាយរៀង នឹងចេញដំណើរទៅឡាវ ចូលរួមវគ្គជម្រុះ Shopee Cup 2024-25
ព្រះខ័នរាជស្វាយរៀង នឹងចេញដំណើរទៅប្រទេសឡាវ
ក្លិបបាលល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងដំណើរទៅកាន់ប្រទេសឡាវ នៅរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ វេលាម៉ោង ៥:៤៥ ដើម្បីចូលរួមប្រកួតពាន ASEAN Club Championship-Shopee Cup 2024/2025 វគ្គ Play-Off ជើងទី១ ។
ព្រះខ័នរាជស្វាយរៀង នឹងប៉ះជាមួយក្រុម Young Elephants FC នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់ នៅពហុកីឡដ្ឋានជាតិឡាវ ហើយនឹងត្រឡប់មកប្រកួតជើងទី២ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅលើទឹកដីកម្ពុជា។
វគ្គជម្រុះមានក្រុម៖
*Young Elephants FC (ឡាវ) ប៉ះ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)
*Kasuka (ប្រ៊ុយណេ) ប៉ះ Shan United (មីយ៉ាន់ម៉ា)។
គួរបញ្ជាក់ថា បើព្រះខ័នរាជស្វាយរៀងឆ្លងផុតវគ្គ Play-Off ជាមួយនឹង Young Elephants FC នោះព្រះខ័នរាជស្វាយរៀង នឹងឡើងទៅវគ្គ Group Stage ក្នុងពូល A មាន BG Pathum United FC របស់ថៃ , Terengganu FC របស់ម៉ាឡេស៊ី, PSM Makassar របស់ឥណ្ឌូនេស៊ី , Đông Á Thanh Hóa FC របស់វៀតណាម និង Play-off2 (Kasuka FC/Shan United FC)៕