មេដឹកនាំពិភពលោក ប្រតិកម្មចំពោះការប៉ុនប៉ងធ្វើឃាតលើលោក Trump មិនបានសម្រេច
បរទេស៖ មេដឹកនាំសហភាពអឺរ៉ុប និងពិភពលោក បានចេញមុខមកប្រតិកម្មព្រោងព្រាត នៅលើបណ្តាញសង្គម និងថ្កោលទោសចំពោះករណីប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃសៅរិ៍ លើអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មិនបានសម្រេច ក្នុងគ្រាដែលលោកកំពុងថ្លែងសន្ទរកឋានៅឯការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania ។
ប្រតិកម្មបានកើតឡើងពីសំណាក់មេដឹកនាំអឺរ៉ុបនិងពិភពលោក នេះ បានបង្ហាញនូវ ការភ្ញាក់ផ្អើលចំពោះការវាយប្រហារនោះ និងនិយាយថាអំពើហិង្សាគ្មានកន្លែងនយោបាយទេ។ ជាមួយគ្នានោះ មេដឹកនាំទាំងនោះបានសម្តែងការអាណិតអាសូរចំពោះលោក ដូណាល់ ត្រាំ និងថ្កោលទោសការបោះឆ្នោតនៅអាមេរិក ដែលបានធ្វើឲ្យធ្លាក់ទៅក្នុងអំពើហិង្សាបែបនេះ។
ការប៉ុនប៉ងធ្វើឃាតលោក Donald Trumpt នៅពេលនោះ បានធ្វើឱ្យអ្នកចូលរួមម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួសធ្ងន់។ក្រុមការងារយុទ្ធនាការឃោសនា របស់លោក Trump បាននិយាយថា បេក្ខភាពមកពីគណបក្សសាធារណរដ្ឋ លោក ត្រាំ កំពុងធ្វើ បានល្អ។ ទោះបីជាមានការបាញ់ប្រហារបានទម្លុះផ្នែកខាងលើនៃត្រចៀកខាងស្តាំរបស់លោក ត្រាំ ក៏ដោយ។
ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា «អំពើហិង្សានយោបាយមិនមានកន្លែងនៅក្នុងលទ្ធិប្រជាធិបតេយ្យទេ» ខណៈដែលប្រធានាធិបតីបារាំង លោក Emmanuel Macron បានបង្ហោះថា “វាជាសោកនាដកម្មសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់យើង” ។
ចំណែក នាយករដ្ឋមន្រ្តីអ៊ីតាលី លោក Giorgia Meloni ក៏បានបង្ហោះនៅលើ បណ្តាញសង្គម X ថា «ខ្ញុំសង្ឃឹមថា ប៉ុន្មានខែខាងមុខនៃយុទ្ធនាការបោះឆ្នោតនឹងឃើញការសន្ទនា និងការទទួលខុសត្រូ និងគ្មានអំពើហិង្សា»។
ជាមួយគ្នានោះ អធិការបតីអាល្លឺម៉ង់ ឡោក Olaf Scholz បានពណ៌នាការវាយប្រហារនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ថា «គួរឱ្យស្អប់ខ្ពើម» ។
លោក ថ្លែងថា៖«ការវាយប្រហារលើបេក្ខជនប្រធានាធិបតីអាមេរិក Donald Trump គឺគួរឱ្យស្អប់ខ្ពើម។ ខ្ញុំសូមជូនពរឱ្យគាត់ឆាប់ជាសះស្បើយឡើងវិញ។ គំនិតរបស់ខ្ញុំក៏មានជាមួយអ្នកដែលរងផលប៉ះពាល់ដោយការវាយប្រហារដែរ។ អំពើហឹង្សាបែបនេះគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ»។
អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ៕