Close

កូឡុំប៊ី ប៉ះ អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ Copa America

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ កីឡា
កូឡុំប៊ី ប៉ះ អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ Copa America កូឡុំប៊ី ប៉ះ អាហ្សង់ទីន នៅវគ្គផ្តាច់ព្រ័ត្រ Copa America

ក្រុមជម្រើសជាតិកូឡុំប៊ី នឹងត្រូវប៉ះ ក្រុមម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន ក្នុងវគ្គផ្តាច់ព្រ័ត្រ Copa America 2024 បន្ទាប់ពីបានយកឈ្នះ ក្រុមម្ចាស់ជើងឯក១៥សម័យកាល អ៊ុយរូហ្គាយ ក្នុងលទ្ធផល ១-០ កាលពីព្រឹកមិញ។

ការប្រកួតដ៏ជក់ចិត្តកាលពីព្រឹកមិញនេះ កូឡុំប៊ី ដែលមានគ្នាត្រឹម ១០នាក់ ពិតជាធ្វើបានល្អមែនទែន ដោយបានយកឈ្នះក្រុមម្ចាស់ជើងឯក១៥សម័យកាល អ៊ុយរូហ្គាយ ដែលមានគ្នា១១នាក់ ក្នុងលទ្ធផល ១-០។ មួយគ្រាប់ជ័យជំនះ របស់ កូឡុំប៊ី រកបានដោយកីឡាករ Jefferson Lerma តាមរយៈការតែតបាល់ជ្រុងដែលលើកដោយតារាងឆ្នើម James Rodrigues។

តាមរយៈជ័យជំនះនេះ បានជួយឲ្យ កូឡុំប៊ី ឡើងទៅប៉ះ អាហ្សង់ទីន នៅវគ្គផ្ដាច់ព្រ័ត្រ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៧៖០០នាទី ខណៈ អ៊ុយរូហ្គាយ នឹងប្រកួតជាមួយ កាណាដា ដើម្បីយកចំណាត់ថ្នាក់លេខ៣ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោងដូចគ្នា។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន និងនិងអ៊ុយរូហ្គាយ ជាក្រុមជោគជ័យខ្លាំងជាងក្នុងព្រឹត្តិការណ៍ Copa America នេះ ដោយលើកពានបាន ១៥ដង ខណៈ កូឡុំប៊ី ធ្លាប់លើកពាននេះមួយដង នៅក្នុងឆ្នាំ២០០១៕

អត្ថបទទាក់ទង