Close

រកឃើញក្រុមខ្លាំងទាំង៤ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ កីឡា
រកឃើញក្រុមខ្លាំងទាំង៤ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2024 រកឃើញក្រុមខ្លាំងទាំង៤ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2024

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប ឬ Euro 2024 ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានរកឃើញក្រុមខ្លាំងទាំង៤ ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈម្ចាស់ផ្ទះអាល្លឺម៉ង់ បានធ្លាក់បាត់ទៅហើយ ក្រោមថ្វីជើងក្រុមគោជល់អេស្ប៉ាញ។

ក្រុមទាំង៤ ដែលឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Euro 2024 នេះ មានដូចជា ក្រុមគោជល់អេស្ប៉ាញ ក្រុមមាន់គោកបារាំង ក្រុមមច្ចុរាជទឹកក្រូចហូឡង់ និងក្រុមតោកំណាចអង់គ្លេស។ មុនមកដល់វគ្គនេះ អេស្ប៉ាញ បានយកឈ្នះ ម្ចាស់ផ្ទះអាល្លឺម៉ង់ ខណៈ បារាំង យកឈ្នះ ព័រទុយហ្គាល់ ។ ចំណែក អង់គ្លេស យកឈ្នះ ស្វីស ស្របពេលដែល ហូឡង់ យកឈ្នះ ទួរគី។

ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក្រុមជម្រើសជាតិអេស្ប៉ាញ ត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិបារាំង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២ រំលងអាធ្រាត្រ ខណៈ ហូឡង់ ប៉ះ អង់គ្លេស នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ២ រំលងអាធ្រាត្រ ។

គួរបញ្ជាក់ថា ក្រុមដែលលើកពានរង្វាន់នេះច្រើនជាងគេ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអេស្ប៉ាញ ដោយឈ្នះម្នាក់ ៣ដង ខណៈ អ៊ីតាលី និងបារាំង ឈ្នះម្នាក់ ២ដង។ ក្នុងឆ្នាំនេះ ក្រុមជម្រើសជាតិ អុីតាលី ជាក្រុមការពារតំណែងជើងឯក៕

អត្ថបទទាក់ទង