Close

ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា Marcus Haber សម្រេចទៅចូលរួមជាមួយក្លិប Chonburi FC របស់ថៃ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា Marcus Haber សម្រេចទៅចូលរួមជាមួយក្លិប Chonburi FC របស់ថៃ ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា Marcus Haber សម្រេចទៅចូលរួមជាមួយក្លិប Chonburi FC របស់ថៃ

កាលពីម្សិលមិញនេះ ម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា រដូវកាលមុន ខ្សែប្រយុទ្ធ Marcus Haber បានទៅចូមរួមជាមួយក្លិប Chonburi FC ដែលទើបតែធ្លាក់ទៅលេងលីគទី២ របស់ប្រទេសថៃ បន្ទាប់ពីចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង កាលពីចុងរដូវកាលមុន។

កីឡាករ Marcus Haber វ័យ ៣៥ឆ្នាំ មកប្រកបអាជីពនៅកម្ពុជាដំបូង ក្នុងឆ្នាំ២០២១ ជាមួយក្លិបវិសាខា ហើយរដូវកាលដំបូងនៅកម្ពុជា រូបគេរកបានគ្រាប់បាល់ចំនួន ១៧គ្រាប់។បន្ទាប់មកនៅឆ្នាំ២០២២ រូបគេបានសម្រេចផ្លាសទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ទីនោះហើយជាកន្លែងដែលគេឈ្នះស្បែកជើងមាសលីគកំពូលកម្ពុជា ២ឆ្នាំជាប់គ្នា។ក្នុងរដូវកាលដំបូង រូបគេរកបានចំនួន ២៥គ្រាប់ ហើយកាលពីរដូវកាលមុន រូបគេស៊ុតបញ្ចូលទីបានចំនួន ៣១គ្រាប់។

គួរបញ្ជាក់ថា ក្នុងការប្រកួត Cambodian Premier League 2023/24 ខ្សែប្រយុទ្ធ Marcus Haber បានជួយព្រះខ័នរាជស្វាយរៀង លើកពាន២ក្នុងមួយរដូវកាល រួមមាន Cambodian Premier League និងពាននង្វាន់ Hun Sen Cup៕

អត្ថបទទាក់ទង