Close

ម្ចាស់ផ្ទះអាមេរិក ធ្លាក់ចេញពី Copa America ក្រោយបរាជ័យក្រោមថ្វីជើង អ៊ុយរូហ្គាយ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ម្ចាស់ផ្ទះអាមេរិក ធ្លាក់ចេញពី Copa America ក្រោយបរាជ័យក្រោមថ្វីជើង អ៊ុយរូហ្គាយ ម្ចាស់ផ្ទះអាមេរិក ធ្លាក់ចេញពី Copa America ក្រោយបរាជ័យក្រោមថ្វីជើង អ៊ុយរូហ្គាយ

ក្រុមបាល់ទាត់ជម្រើសជាតិសហរដ្ឋអាមេរិក ត្រូវបានធ្លាក់ចេញពីការប្រកួត Copa America 2024 ហើយ បន្ទាប់ពីចាញ់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ ក្នុងលទ្ធផល ១-០ នៅមុននេះបន្ដិច។

មែនទែនទៅ លទ្ធផលនោះ គួបផ្សំនឹងជ័យជម្នះ ៣-១ របស់ក្រុមជម្រើសជាតិប៉ាណាម៉ា លើក្រុមជម្រើសជាតិបូលីវី បានបង្ខំឱ្យ អាមេរិក ធ្លាក់ចេញពីការប្រកួតមុនគេ ដែលកំពុងរៀបចំនៅលើទឹកដីខ្លួនឯង ដែលនេះជាការខកចិត្តមិនគួរឱ្យជឿ សម្រាប់ក្រុមម្ចាស់ផ្ទះ។

៣ប្រកួតរបស់អាមេរិក នៅ Copa America 2024 ឈ្នះតែមួយប្រកួតប៉ុណ្ណោះ និងចាញ់២ ពោលគឺឈ្នះ បូលីវី ដែលជាក្រុមខ្សោយបំផុតមួយនៅ Copa America ២-០, ចាញ់ ប៉ាណាម៉ា ២-១ និងចាញ់អ៊ុយរូហ្គាយ ក្នុងលទ្ធផល ១-០។

តាមរយៈលទ្ធផលនេះ សហរដ្ឋអាមេរិក និងបូលីវី អាលអាវត្រឹមវគ្គចែកពូលនេះ ខណៈ អ៊ុយរូហ្គាយ និងប៉ាណាម៉ា ដឹកដៃគ្នាទៅវគ្គ ៨ក្រុមចុងក្រោយ Copa America 2024 ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ គេបានរកឃើញ៦ក្រុមហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយ Copa America 2024 មានដូចជា អាហ្សង់ទីន អេក្វាទ័រ វ៉េណេស៊ុយអេឡា កាណាដា ប៉ាណាមា និងអ៊ុយរូហ្គាយ ៕

អត្ថបទទាក់ទង