Close

ព័រទុយហ្គាល់ និង បារាំង ឡើងទៅប៉ះគ្នាវគ្គ ៨ក្រុមចុងក្រោយ Euro 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី២ ខែកក្កដា ឆ្នាំ២០២៤ កីឡា
ព័រទុយហ្គាល់ និង បារាំង ឡើងទៅប៉ះគ្នាវគ្គ ៨ក្រុមចុងក្រោយ Euro 2024 ព័រទុយហ្គាល់ និង បារាំង ឡើងទៅប៉ះគ្នាវគ្គ ៨ក្រុមចុងក្រោយ Euro 2024

ក្រុមបញ្ចខែលព័រទុយហ្គាល់និងក្រុមមាន់
គោកបារាំង ឡើងទៅប៉ះគ្នានៅវគ្គ ៨ក្រុមចុងក្រោយ ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប(Euro 2024) ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួន កាលពីយប់ថ្ងៃ ចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤។

ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន Düsseldorf Arena វេលាម៉ោង ១១៖០០នាទីយប់ គឺក្រុមមាន់គោកបារាំង បានយកឈ្នះ ក្រុមបិសាចក្រហមបែលហ្សិក យ៉ាងលំបាកក្នុងលទ្ធផល ១-០។ គ្រាប់បាល់ជ័យជំនះ ក្នុងការប្រកួតដ៏ជក់ចិត្តនេះ គឺជាគ្រាប់បាល់ Own Goal ពីសំណាក់កីឡាករ Vertonghen របស់បែលហ្សិក។

ចំណែកការប្រកួតដែលធ្វើឡើងនៅម៉ោង ២:០០រំលងអធ្រាត្រ ក្រុមបញ្ចខែលព័រទុយហ្គាល់ បានយកឈ្នះ ស្លូវេនី នៅវគ្គប៉េណាល់ទីកាត់សេចក្ដី ក្នុងលទ្ធផល ៣-០។ ក្នុងការប្រកួតយប់មិញនេះ ព័រទុយហ្គាល់ បានព្យាយាមដាក់សម្ពាធយ៉ាងខ្លាំង ប៉ុន្តែនៅតែមិនអាចបំប៉ោងសំណាញ់ទីរបស់ ស្លូវេនី ហើយបញ្ចប់៩០នាទី ក្រុមទាំង២ បានត្រឹមស្មើគ្នា ០-០។
លុះដល់ម៉ោងបន្ថែម ១៥នាទី ២ដង ព័រទុយហ្គាល់ ទទួលបានបាល់ពិន័យប៉េណាល់ទី ប៉ុន្តែ Ronaldo ធ្វើមិនបានសម្រេច ដោយអ្នកចាំទី Jan Oblak ជួយសង្រ្គោះបាន ហើយបញ្ចប់ការប្រកួត១៥នាទី ២ដង នៅតែស្មើគ្នា។ ដូច្នេះដើម្បីរកអ្នកឈ្នះ ក្រុមទាំងពីរត្រូវទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ពេលនោះហើយដែលអ្នកចាំទី Diogo Costa របស់ព័រទុយហ្គាល់ ក្លាយជាវីរបុរស ដោយជួយសង្រ្គោះបាល់ប៉េណាល់ទី បានទាំង ៣គ្រាប់ដំបូង ជួយ ព័រទុយហ្គាល់ ឡើងទៅជួប បារាំង នៅវគ្គ៨ក្រុម។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ គេបានរកឃើញ៦ក្រុមហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយរួមមាន ម្ចាស់ផ្ទះអាល្លឺម៉ង់ ស្វីស អង់គ្លេស អេស្ប៉ាញ បារាំង និងព័រទុយហ្គាល់៕

អត្ថបទទាក់ទង