Close

សោកស្ដាយផង! ជើងខ្លាំងបាល់ទះអាស៊ី ជប៉ុន បានត្រឹមជើងឯករង ពានរង្វាន់បាល់ទះពិភពលោក VNL 2024

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ កីឡា
សោកស្ដាយផង! ជើងខ្លាំងបាល់ទះអាស៊ី ជប៉ុន បានត្រឹមជើងឯករង ពានរង្វាន់បាល់ទះពិភពលោក VNL 2024 សោកស្ដាយផង! ជើងខ្លាំងបាល់ទះអាស៊ី ជប៉ុន បានត្រឹមជើងឯករង ពានរង្វាន់បាល់ទះពិភពលោក VNL 2024

ជើងខ្លាំងបាល់ទះប្រចាំតំបន់អាស៊ី គឺក្រុមក្រុមបាល់ទះជម្រើសជាតិជប៉ុន បានក្លាយជាម្ចាស់ជើងឯករងនៃពានរង្វាន់បាល់ទះពិភពលោក(2024 Men’s Volleyball Nations League) ក្រោយក្រោយបរាជ័យក្រោយថ្វីដៃបារាំង ក្នុងលទ្ធផល ៣-១សិត នៅវគ្គផ្ដាច់ព្រ័ត្រ។

មែនទែនទៅ ជ័យជំនះ៣-១សិត កាលពីយប់មិញនេះ អាចចាត់ទុកថា គឺជាការសងសឹកបានសម្រេចរបស់បារាំង បន្ទាប់ពីពួកគេបានចាញ់ ជប៉ុន ក្នុងលទ្ធផល ២-៣ ក្នុងវគ្គសន្សំពិន្ទុ។

លទ្ធផលការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីយប់មិញនេះ៖
-សិត១ ជប៉ុន ២៣-២៥ បារាំង
-សិត២ ជប៉ុន ២៥-១៨ បារាំង
-សិត៣ ជប៉ុន ២៣-២៥ បារាំង
-សិត៤ ជប៉ុន ២៣-២៥ បារាំង។

-លទ្ធផលការប្រកួតយកមេដាយសំរិទ្ធ៖
-សិត១ ស្លូវេនី ២៤-២៦ ប៉ូឡូញ
-សិត២ ស្លូវេនី ១៦-២៥ ប៉ូឡូញ
-សិត៣ ស្លូវេនី ១៧-២៥ ប៉ូឡូញ។

កីឡាករបាល់ទះជម្រើសជាតិជប៉ុន Yuki Ishikawa បានឈ្នះពានរង្វាន់ឯកត្តជន ក្នុងនាមជាអ្នកវាយផ្តាច់ឆ្នើមបំផុត ក្នុងការប្រកួតបាល់ទះជើងឯកពិភពលោក 2024 Men’s Volleyball Nations League នេះ។

គួរបញ្ជាក់ថា មុនមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ បារាំង បានទម្លាក់ក្រុមម្ចាស់ផ្ទះប៉ូឡូញ ក្នុងលទ្ធផល ៣-២សិត ខណ ជប៉ុន យកឈ្នះក្រុមលេខមួយក្នុងពូលគឺ ស្លូវេនី ក្នុងលទ្ធផល ៣-០សិត៕

អត្ថបទទាក់ទង