Close

វីរៈបុរសអង់គ្លេស Carragher ចុចឈ្មោះកីឡាករ ៣រូប ដែលគួរលេងក្នុងជម្រើស ១១នាក់ដំបូង ជំនួស Bellingham និង Saka ក្នុងវគ្គ ១៦ក្រុម

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ កីឡា
វីរៈបុរសអង់គ្លេស Carragher ចុចឈ្មោះកីឡាករ ៣រូប ដែលគួរលេងក្នុងជម្រើស ១១នាក់ដំបូង ជំនួស Bellingham និង Saka ក្នុងវគ្គ ១៦ក្រុម វីរៈបុរសអង់គ្លេស Carragher ចុចឈ្មោះកីឡាករ ៣រូប ដែលគួរលេងក្នុងជម្រើស ១១នាក់ដំបូង ជំនួស Bellingham និង Saka ក្នុងវគ្គ ១៦ក្រុម

អតីតវីរៈបុរសអង់គ្លេស និងក្លិបហង្សក្រហម Liverpool លោក Jamie Carragher បានជ្រើសរើសកីឡាករបម្រុងចំនួន ៣នាក់ ដែលគួរតែលេងជំនួស Jude Bellingham និង Bukayo Saka ក្នុងជម្រើសដំបូងរបស់អង់គ្លេស ក្នុងការប្រកួត Euro 2024 វគ្គ១៦ក្រុមចុងក្រោយ។

កាលពីពេលថ្មីៗនេះ លោក Jamie Carragher បានរិះគន់ទៅលើទម្រង់លេងរបស់លោក Gareth Southgate និងក្រុមតោកំណាចអង់គ្លេស ក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប ឬ Euro 2024 វគ្គចែកពូល ក្នុងពូល C។ ក្នុងការប្រកួតចុងក្រោយ លោកបានរិះគន់កីឡាករជម្រើសដំបូងរបស់អង់គ្លេស ២រូប ដោយនិយាយថា៖ «Jude Bellingham កំពុងលេងក្នុងតួនាទីដូចគ្នា ដែលគាត់នៅក្លឹប ហើយគាត់ក៏បានឈ្នះ UEFA Champions League ដែរ ប៉ុន្តែក្នុងពីរប្រកួតចុងក្រោយ គេធ្វើមិនបានល្អនោះទេ ។ ចំណែក Bukayo Saka ក៏ដូចគ្នា រូបគេបានបង្ហាញលទ្ធផលល្អជាមួយក្រុមកាំភ្លើងធំ Arsenal ប៉ុន្តែលេងមិនល្អឡើយនៅ ជម្រើសជាតិ ក្នុងការប្រកួត Euro នេះ»។

បន្ទាប់មក លោក Carragher បានបន្តសរសើរអ្នកជំនួស ដែលបានមកបង្កើតភាពខុសប្លែកគ្នា នៅក្នុងហ្គេមចុងក្រោយ ដោយនិយាយថា៖ «Cobbie Mainu ធ្វើបានល្អណាស់រាល់ពេលទាំងក្លិប និងជម្រើសជាតិ ហើយនៅពេលដែលបានផ្តល់ឱកាស Cole Palmer ក៏លេងបានយ៉ាងល្អផងដែរ ដូច្នេះពួកគេទាំងពីរ រួមជាមួយ Anthony Gordon គួរតែចាប់ផ្តើមក្នុងជម្រើស១១នាក់ដំបូង ក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ »។

គួរបញ្ជាក់ថា ក្រុមតោកំណាចអង់គ្លេស និងត្រូវតទល់ជាមួយក្រុមជម្រើសជាតិដាណឺម៉ាក នៅវគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៤នេះ វេលាម៉ោង ១១៖០០នាទីយប់៕

អត្ថបទទាក់ទង