Close

អបអរសាទរ! U16 កម្ពុជា ប្រកួតស្មើជើងខ្លាំង វៀតណាម ពានរង្វាន់ ASEAN U-16 Boys Championship

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ កីឡា
អបអរសាទរ! U16 កម្ពុជា ប្រកួតស្មើជើងខ្លាំង វៀតណាម ពានរង្វាន់ ASEAN U-16 Boys Championship អបអរសាទរ! U16 កម្ពុជា ប្រកួតស្មើជើងខ្លាំង វៀតណាម ពានរង្វាន់ ASEAN U-16 Boys Championship

ASEAN boys U-16 ៖ កាលពីយប់ ថ្ងៃអង្គារ ទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ បានប្រកួតស្មើជាមួយជើងខ្លាំងវៀតណាម ១ទល់នឹង១ ក្នុងពានរង្វាន់ ASEAN U-16 Boys Championship ដែលរៀបចំឡើងក្នុងប្រទេសឥណ្ឌូណេស៊ី។

ការប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន Stadion Maladi Sriwedari យប់មិញនេះ មិនមានគ្រាប់កើតឡើងឡើយ នៅក្នុងតង់ទី១ ទោះបីជាក្រុមទាំងពីរព្យាយាមសម្រុកគ្នាយ៉ាងណាក៏ដោយ ហើយរហូតដល់តង់ទី២ ទើបមានគ្រាប់បាល់កើតឡើង ពីសំណាក់កីឡាករវៀតណាម Nguyen Viet Long នៅនាទី៥៧។ យ៉ាងណានៅនាទី៦២ កម្ពុជា បានរកគ្រាប់បាល់តាមស្មើវិញ ដោយយុវជនរបស់ក្លិបបាល់ទាត់វិសាខា កីឡាករ ផាន វិរៈ។ ចប់ការប្រកួត៩០នាទី កម្ពុជា ១-១ វៀតណាម។

តាមរយៈលទ្ធផលនេះ បានជួយឲ្យកម្ពុជា ឈរលេខ២ មាន ៤ពិន្ទុ ចំណេញគ្រាប់បាល់ ១គ្រាប់ ខណៈវៀតណាម បន្តឈរលេខកំពូលតារាងមាន ៤ពិន្ទុដូចគ្នា តែចំណេញគ្រាប់បាល់១៥គ្រាប់ ស្របពេលដែល មីយ៉ាន់ម៉ា ឈរលេខ៣ មាន ៣ពិន្ទុ និង ប្រ៊ុយណេ ឈរបាតតារាងគ្មានពិន្ទុរាប់។

លទ្ធផលទាំង២ប្រកួតរបស់កម្ពុជា៖
-មីយ៉ាន់ម៉ា ១-២ កម្ពុជា
-កម្ពុជា ១-១ វៀតណាម។

បន្ទាប់ពីប្រកួតនេះ កម្ពុជា បន្តប៉ះ ក្រុមប្រ៊ុយណេ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទីរសៀល នាកីឡដ្ឋាន Stadion Maladi Sriwedari។

គួរបញ្ជាក់ថា ក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ាន (2024 ASEAN U-16 Boys Championship) ក្រុមជម្រើសកម្ពុជា អាយុក្រោម១៦ឆ្នាំ ស្ថិតក្នុងពូល B ជាមួយក្រុមជម្រើសជាតិវៀតណាម, មីយ៉ាន់ម៉ា និងប៊្រុយណេ៕



អត្ថបទទាក់ទង