កីឡាករបាល់ទាត់១០រូប មានភាគរយខ្ពស់ជាប់ឈ្មោះក្នុងបញ្ជីបឋមរបស់កីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ
ភ្នំពេញ : នៅសល់ ៣ ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ កម្ពុជានឹងប្រកាសជាផ្លូវការពីបញ្ចីឈ្មោះបឋមរបស់កីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ សម្រាប់ត្រៀមធ្វើការបោះជុំរុំហ្វឹកហាត់នៅប្រទេសថៃ។ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា (CAMSOC) បានប្រកាសថា ការប្រកួតបាល់ទាត់វិញ្ញាសាបុរសប្រចាំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រុមទាំងអស់មកពីប្រទេសចំនួន១១ នឹងមិនមានការប្រើប្រាស់កីឡាករលើសអាយុទេ ពោលសុទ្ធតែកីឡាករដែលមានអាយុចាប់ពី២២ឆ្នាំចុះ ឬកើតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ ឡើង។
ដូច្នេះ កីឡាករសំខាន់ៗរបស់កម្ពុជា ដែលលើសអាយុជាច្រើនរូប នឹងមិនអាចជួយក្រុមជម្រើសជាតិលេងស៊ីហ្គេម ២០២៣ ក្នុងប្រទេសរបស់ខ្លួនបានទេ។ ត្រង់ចំណុចនេះហើយ ទើបមហាជនជាច្រើនមានការងឿងឆ្ងល់ថា តើកីឡាករកម្ពុជារូបណាខ្លះ នឹងជាប់ឈ្មោះក្នុងបញ្ជីបឋមរបស់កីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ ត្រៀមធ្វើការបោះជម្រុំហ្វឹកហាត់នៅប្រទេសថៃ។
ខាងក្រោមនេះគឺជាកីឡាករវ័យក្មេងទាំង១០រូប ដែល ENN គិតថា មានភាគរយខ្ពស់ជាប់ឈ្មោះក្នុងបញ្ជីកីឡាករទៅហ្វឹកហាត់ត្រៀមស៊ីហ្គេម នៅប្រទេសថៃ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
១, សៀង ចន្ធា របស់ក្លិបបាល់ទាត់បឹងកេត
២, សារ ទី របស់ក្លិបបាល់ទាត់វិសាខា
៣, ហ៊ុល គឹមហ៊ុយ របស់ក្លិបបាល់ទាត់វិសាខា
៤, វីរៈ តារា របស់ក្លិបបាល់ទាត់វិសាខា(ដាក់ឲ្យព្រះខ័នរាជស្វាយរៀងខ្ពីជើង)
៥, លឹម ពិសុទ្ធ របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន
៦, មិន រតនៈ របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង
៧, គី រីណា របស់ក្លិបបាល់ទាត់វិសាខា(ដាក់ឲ្យព្រៃវែងខ្ជីជើង)
៨, តាំង ប៊ុនឆៃ របស់ក្លិបបាល់ទាត់បឹងកេត
៩, ចាន់ សារ៉ាពេជ្រ របស់ក្លិបបាល់ទាត់វិសាខា
១០, ស៊ិន សុវណ្ណមករា របស់ក្លិបបាល់ទាត់វិសាខា។
ក្រៅពីកីឡាករទាំង១០ នាក់នេះ កីឡាករមួយចំនួនទៀតដូចជា ញាណ សុស៊ីដាន, ចន្ថា ចន្ទាកា និងកីឡាករ ណុប ដេវីដ និងកីឡាករ វុធ តុលា៕