Close

ក្ដៅៗ ! Dave Leduc ឆ្លើយតបវិញថា ឯកឧត្តម ខូវ ឆាយ កំពុងតែនិយាយកុហក

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ កីឡា
ក្ដៅៗ ! Dave Leduc ឆ្លើយតបវិញថា ឯកឧត្តម ខូវ ឆាយ កំពុងតែនិយាយកុហក ក្ដៅៗ ! Dave Leduc ឆ្លើយតបវិញថា ឯកឧត្តម ខូវ ឆាយ កំពុងតែនិយាយកុហក

បន្ទាប់ពីឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសមិនអនុញ្ញាតឲ្យកីឡាករភូមា Dave Leduc ប្រកួតគុនខ្មែរដាច់ខាតនៅលើទឹកដីកម្ពុជា ពេលនេះ Dave Leduc បានចេញមុខឆ្លើយតបវិញ ដោយអះអាងថា ឯកឧត្តម ខូវ ឆាយ កំពុងតែនិយាយកុហក។
ខាងក្រោមនេះជាសំណេរទាំងស្រុករបស់ Dave Leduc ៖
« ថ្ងៃនេះជាថ្ងៃច័ន្ទ ទី ១០ ខែមិថុនា ខ្ញុំនឹងនៅចាំមុខហាងកាហ្វេរបស់ខ្ញុំ DAV House នៅម៉ោង ២រសៀល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនៅលើបណ្តាញសង្គម ពីលោកខូវ ឆាយ មកកាន់រូបខ្ញុំ។ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទង្វើ របស់លោកប្រធានថ្មីនៃសហព័ន្ធគុនខ្មែរ ដែលគ្មានវិជ្ជាជីវៈ និងមិនមានការផ្តល់តម្លៃមកលើរូបខ្ញុំ។ អតីតប្រធានសហព័ន្ធគុនខ្មែរមុន មានទាំងវិជ្ជាជីវៈ និងចាស់ទុំជាង គួរអោយគោរព។ ខ្ញុំគិតថាអ្នកថ្មីកំពុងព្យាយាមចង់ល្បីដោយយកឈ្មោះខ្ញុំមកធ្វើជាវិធានបទ ពេលនេះដំណើរការហើយ សូមអបអរសាទរ។ ប្រសិនបើជាមនុស្សប្រុសមែន គួរតែនិយាយជាមួយគ្នា ហើយពិភាក្សាអំពីបញ្ហា។ ប៉ុន្តែគាត់បានសម្រេចចិត្តនិយាយជាមួយអ្នកកាសែត ហើយផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងធ្វើអោយរឿងនេះផ្ទុះ។ គាត់បានបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំជាសាធារណៈ ហើយប្រឌិតរឿងមិនពិតអំពីខ្ញុំ។ ខ្ញុំស្រលាញ់ប្រទេសកម្ពុជា ខ្ញុំរស់នៅទីក្រុងនៅភ្នំពេញជាមួយគ្រួសាររបស់ខ្ញុំ និងកូនរបស់ខ្ញុំទើបតែកើតបាន ១ខែ នៅទីនេះ។ ខ្ញុំបានវិនិយោគនៅទីនេះ ខ្ញុំបានបង្កើតការងារ សម្រាប់បុគ្គលិកជាច្រើន ខ្ញុំបានបើកអាជីវកម្មនៅទីនេះ ហើយអ្នកដែលបានតាមដានខ្ញុំ ដែលជា Fan ខ្ញុំ ពួកគាត់ដឹងហើយថាខ្ញុំបានជួយផ្សព្វផ្សាយគុនខ្មែរស្ទើរតែរាល់ថ្ងៃតាមបណ្តាញសង្គម។
លោក ខូវ ឆាយ កំពុងតែនិយាយកុហក។ ខ្ញុំមិនដែលកែប្រែច្បាប់ប្រកួតជាមួយ ព្រំ សំណាងទេ។ អ្នកទាំងអស់គ្នាដឹងហើយថាខ្ញុំមិនក្រកួតដោយពាក់ហ្គុងនោះទេ។ ខ្ញុំជាជើងឯក bareknuckle ។ ការប្រកួតជាមួយអំបោះឆៅគឺជាលក្ខខណ្ឌដ៏សំខាន់សម្រាប់ខ្ញុំក្នុងការប្រកួតនៅប្រទេសកម្ពុជា។ Promoter បានសន្យាជាមួយខ្ញុំថា ការប្រកួតរបស់ខ្ញុំនឹងនៅជាមួយអំបោះឆៅ ហើយបន្ទាប់មកគាត់បានព្យាយាមផ្លាស់ប្តូរវាមុនពេលប្រកួត។ គាត់ដឹងការពិតច្បាស់ណាស់។ អ្នករាល់គ្នាអាចពិនិត្យមើលការប្រកាសប្រកួតជាផ្លូវការរបស់ខ្ញុំ នៅលើបណ្តាញសង្គមដោយមានអ្នកចូលមើល ១លានដង។ ខ្ញុំបានពន្យល់លម្អិតអំពីការប្រកួត»។

គួររម្លឹកថា នៅក្នុងបទសម្ភាសជាមួយអ្នកកាសែតកាលពីម្សិលមិញនេះ ឯកឧត្តម ខូវ ឆាយ បានហៅ Dave Leduc ថា ជាបុគ្គលមិនគួរឲ្យទុកចិត្ត។ ដោយលើកពីការប្រកួតជាមួយ ព្រុំ សំណាង ដែលប្រែក្រឡាស់ពីប្រើហ្កង់ ទៅរុំអំបោះឆៅវិញ ដែលខុសពីគោលការណ៍ពីដំបូង៕

អត្ថបទទាក់ទង