តោះ! មកដឹងពីតម្លៃសំបុត្រ ការប្រកួតរវាង កម្ពុជា និង ម៉ុងហ្គោលី
(បាល់ទាត់)៖ នៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤នេះ វេលាម៉ោង ៦៖០០នាទីល្ងាច ក្រុមគោព្រៃកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក ទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ុងហ្គោលី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ “Vattanac International Friendly” ។
កាលពីយប់មិញនេះ ក្រុមជម្រើសជាតិម៉ុងហ្គោលី បានធ្វើដំណើរមកកម្ពុជាហើយ ដើម្បីរៀបចំខ្លួន និងហ្វឹកហាត់ត្រៀមប្រកួតជាមួយកម្ពុជា។
តម្លៃសំបុត្រ៖
🎟 សំបុត្រប្រភេទ ១ Zone A មានតម្លៃ ៣០,០០០ រៀល
🎟 សំបុត្រប្រភេទ ២ Zone B មានតម្លៃ ១៥,០០០ រៀល ៕