Close

រំភើបណាស់! វិសាខា បំបាក់ម្ចាស់ផ្ទះ Win Streak ៣-១ លើកពាន Win+ Streak Volleyball Invitational Tournament នៅតៃវ៉ាន់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ កីឡា
រំភើបណាស់! វិសាខា បំបាក់ម្ចាស់ផ្ទះ Win Streak ៣-១ លើកពាន Win+ Streak Volleyball Invitational Tournament នៅតៃវ៉ាន់ រំភើបណាស់! វិសាខា បំបាក់ម្ចាស់ផ្ទះ Win Streak ៣-១ លើកពាន Win+ Streak Volleyball Invitational Tournament នៅតៃវ៉ាន់

(បាល់ទះ)៖ ក្រុមបាល់ទះវិសាខា បានគ្រងជើងឯក Win+ Streak Volleyball Invitational Tournament (WSVI) ក្រោយបំបាក់ម្ចាស់ផ្ទះ Win Streak ក្នុងលទ្ធផល ៣សិតទល់នឹង១ កាលពីយប់ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤។

កាលពីម្សិលមិញនេះ ក្រុមបាល់ទះវិសាខា ពិតជាធ្វើបានល្អមែនទែន ហើយសងសឹកក្រុមម្ចាស់ផ្ទះបានសម្រេច ដោយបំបាក់ក្រុម Win Streak ក្នុងលទ្ធផល ៣សិតទល់នឹង១ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ។

លទ្ធផល៖
-សិត១៖ វិសាខា ២៥-២៣ Win Streak
-សិត២៖ វិសាខា ២៣-២៥ Win Streak
-សិត៣៖ វិសាខា ២៥-២៣ Win Streak
-សិត៤៖ វិសាខា ២៥-២២ Win Streak ។

គួររំលឹកថា ក្នុងវគ្គសន្សំពិន្ទុក្នុងពូល B ក្រុមវិសាខា បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ Win Streak ដោយលទ្ធផល ៣សិតទល់នឹង១។

+លទ្ធផលទាំង៥ប្រកួតរបស់ក្រុមបាល់ទះវិសាខា នៅតៃវ៉ាន់៖
-ថ្ងៃទី២៩ ខែឧសភា៖ វិសាខា ៣-០ Australian Volleyball Academy របស់អូស្រ្តាលី
-ថ្ងៃទី៣០ ខែឧសភា៖ វិសាខា ២-៣ Win Streak របស់តៃវ៉ាន់
-ថ្ងៃទី៣១ ខែឧសភា៖ វិសាខា ៣-១ Saitama Azalea
-ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ៣-០ Flying Falcon របស់ម៉ាឡេស៊ី
-ថ្ងៃទី2 ខែមិថុនា ឆ្នាំ២០២៤ ៣-1 Win Streak របស់តៃវ៉ាន់។

គួរបញ្ជាក់ថា សម្រាប់ក្រុមដែលចូលរួមពានរង្វាន់ខាងលើនេះមានទាំងអស់៨ ក្រុម ដែលរួមមាន ៖ វិសាខា របស់កម្ពុជា, Flying Falcon របស់ម៉ាឡេស៊ី, Nature , Med Club របស់ម៉ុងហ្គោលី, Win Streak របស់តៃវ៉ាន់, Long my Construction របស់តៃវ៉ាន់, Saitama Azalea របស់ជប៉ុន, Australian Volleyball Academy របស់អូស្រ្តាលី និង Thành Phố Hồ Chí Minh របស់វៀតណាម៕

អត្ថបទទាក់ទង