Close

តោះ​ ! មកដឹងពីអត្ថន័យមេដាយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
តោះ​ ! មកដឹងពីអត្ថន័យមេដាយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ តោះ​ ! មកដឹងពីអត្ថន័យមេដាយ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣

កាលពីពេលថ្មីៗនេះ មានការចាប់អារម្មណ៍ខ្លាំងក្នុងបណ្ដាញសង្គម បន្ទាប់ពីមានការបញ្ជេញនូវរូបភាពមេដាយ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ហើយថែមទាំងមានអត្តន័យដ៏ពិសេសទៀតផង។

បើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មេដាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣នេះ បានផលិតនៅប្រទេសសិង្ហបុរី ដែលធ្វើឡើងពីដែកពិសេសបំផុត។

ឯកឧត្តម​ វ៉ាត់ ចំរើន  បានគូសបញ្ជាក់ថា រចនាបថលើមេដាយទាំងសងខាងមានរូបតំណាងជាច្រើន។  ក្នុងនោះ រូបភាពវិមានឯករាជ តំណាងឲ្យឯករាជ្យជាតិ។ រូបភាពវិមានឈ្នះៗ តំណាងឲ្យនយោបាយឈ្នះ-ឈ្នះ ដែលនាំឲ្យប្រទេសជាតិសុខសន្តិភាពបរិបូណ៍ រុងរឿង និងអភិវឌ្ឍលើគ្រប់វិស័យ។ រូបភាពធំកណ្តាលគឺពហុកីឡដ្ឋានជាតិមរតកតេជោ គឺតំណាងឲ្យសមិទ្ធផលកីឡាដ៏ប្រណីតភាព ព្រមទាំងមានរចនាបថពិសេសៗទៀត។

គេសង្កេតឃើញថា នៅផ្នែកម្ខាងទៀតជារូបភាពនៃនិម្មិតសញ្ញា សម្រាប់ព្រឹត្តិការណ៍កីឡាទាំងពីរគឺ មេដាយស៊ីហ្គេម ត្រូវបានដាក់និម្មិតសញ្ញាកីឡាស៊ីហ្គេម។ រូបភាពនិម្មិតសញ្ញាគឺរូបនាង៤ដែលតំណាងឲ្យភាពអស្ចារ្យ រុងរឿងនៃទឹកដីកម្ពុជា ដែលសំបូរទៅដោយសម្បត្តិធម្មជាតិ។ នៅពីលើរូបនិម្មិតសញ្ញាមានរូបកំពូលប្រាសាទអង្គរវត្ត និងទង់ស៊ីហ្គេម។ ចំណែកមេដាយអាស៊ានប៉ារ៉ាហ្គេម ត្រូវបានដាក់និម្មិតសញ្ញាកីឡាអាស៊ានប៉ារ៉ាហ្គេម។ នៅជុំវិញនិម្មិតសញ្ញាកីឡាមានផ្ការំដួលដែលជាផ្កាតំណាងជាតិ៧ទងតំណាងឲ្យថ្ងៃ៧មករា។

បើតាមតាមការគ្រោងទុក កម្ពុជា នឹងផលិតមេដាយសុបចំនួន ៦,​០០០គ្រឿង សម្រាប់ជូនអត្តពលិកដែលជាជយលាភី និងគណៈប្រតិភូ។ ក្រៅពីប្រគល់ជូនមេដាយដល់ជយលាភី ក៏មានវត្ថុអនុស្សាវរីយ៍ទៀតគឺម៉ាស្កុត (តុក្កតា) ដែលជារូបសត្វទន្សាយពីរឈ្មោះ បុរី (ប្រុស) និង រំដួល (ស្រី) ដែលមានក្នុងក្បាច់គុនបុរាណខ្មែរ ល្បុក្កតោ៕

អត្ថបទទាក់ទង