Close

ពិព័រណ៍ផលិតផលសហគមន៍ជនបទនៅខេត្តកំពង់ឆ្នាំង រំពឹងថា មានអ្នកចូលរួមជាង ១ ម៉ឺននាក់

ដោយ៖ Chhan Sreyka ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ
ពិព័រណ៍ផលិតផលសហគមន៍ជនបទនៅខេត្តកំពង់ឆ្នាំង រំពឹងថា មានអ្នកចូលរួមជាង ១ ម៉ឺននាក់ ពិព័រណ៍ផលិតផលសហគមន៍ជនបទនៅខេត្តកំពង់ឆ្នាំង រំពឹងថា មានអ្នកចូលរួមជាង ១ ម៉ឺននាក់

កំពង់ឆ្នាំង ៖ កម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ ក្រោមប្រធានបទ “ភូមិខ្ញុំ ផលិតផលខ្ញុំ” នៅបរិវេណតារាងបាល់ទាត់ មុខសាលាខេត្តកំពង់ឆ្នាំង ត្រូវបានរំពឹងថា រំពឹងថា មានអ្នកចូលរួមស្វែងយល់ និងទស្សនាជាង ១ ម៉ឺននាក់ ។ កម្មវិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទ នេះ ត្រូវបានបើកជាផ្លូវការនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាព ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។

បើតាមអ្នករៀបចំកម្មវិធី ការតាំងពិព័រណ៍ផលិតផល ក្នុងសហគមន៍ជនបទនាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយអន្តសញ្ញាណនៃផលិតផល និងគាំទ្រស្នាដៃកូនខ្មែរ ដើម្បីជម្រុញការផលិតក្នុងស្រុកឱ្យកាន់តែសម្បូរបែប និងមានគុណភាព និងអាចប្រកួតប្រជែងទីផ្សារទាំងក្នុងស្រុក និងពាណិជ្ជកម្មអន្តរជាតិ ដែលកម្មវិធីនេះរំពឹងមានអ្នកចូលរួមប្រមាណ ១០០០០ នាក់។

ពិព័រណ៍ផលិតផលសហគមន៍ជនបទនៅខេត្តកំពង់ឆ្នាំង រំពឹងថា មានអ្នកចូលរួមជាង ១ ម៉ឺននាក់

លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានបញ្ជាក់ថាពិធីតាំងពិព័រណ៍ផលិតផលសហគមន៍ជនបទនេះមានរយៈពេល២ថ្ងៃ គឺថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់នាយកដ្ឋានក្នុងការសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យមានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ តាមរយៈការបំផុសនិងលើកទឹកចិត្តឱ្យបង្កើតជាមុខរបរ សហគ្រាសខ្នាតតូចនៅទីជនបទ ជួយស្វែងរកទីផ្សារសម្រាប់ដោះដូរផលិតផល និងបង្កើតបណ្តាញទំនាក់ទំនងរវាងផលិតករ សិប្បករ និងទីផ្សារផលិតផល។

ទាក់ទិននឹងបញ្ហានេះ លោក ឆាយ ឫទ្ធិសែន បានបញ្ជាក់ជូនថាក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តោតទៅលើការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ ដើម្បីធានានិរន្តរភាពនៃប្រាក់ចំណូលគ្រួសារនៅតំបន់ជនបទ តាមរយៈការបណ្តុះគំនិតច្នៃប្រឌិត និងអភិវឌ្ឍន៍មូលធនមនុស្សឥតឈប់ឈរ ព្រមទាំងមានកិច្ចសហការជាមួយភាគីពាក់ព័ន្ធនានាផងដែរ។

ពិព័រណ៍ផលិតផលសហគមន៍ជនបទនៅខេត្តកំពង់ឆ្នាំង រំពឹងថា មានអ្នកចូលរួមជាង ១ ម៉ឺននាក់

លោកបន្តថា ជាលទ្ធផលក្រសួង បានចូលរួមចំណែកក្នុងការបង្កើតមុខរបរ សហគ្រិនភាព និងទីផ្សារ ក៏ដូចជាបង្កើតសកម្មភាពសេដ្ឋកិច្ចនានានៅតំបន់ជនបទ ក្រោមរូបភាពមុខរបរកសិកម្ម និងមុខរបរមិនមែនកសិកម្ម កាត់បន្ថយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ព្រមទាំងជំរុញការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ដែលមូលដ្ឋានចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

ពិព័រណ៍ផលិតផលសហគមន៍ជនបទនៅខេត្តកំពង់ឆ្នាំង រំពឹងថា មានអ្នកចូលរួមជាង ១ ម៉ឺននាក់