Close

សរុបលទ្ធផល ពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ សប្ដាហ៍ទី១

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
សរុបលទ្ធផល ពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ សប្ដាហ៍ទី១ សរុបលទ្ធផល ពានរង្វាន់ ខេមបូឌានលីគខាប់ ឆ្នាំ២០២៣ សប្ដាហ៍ទី១

ភ្នំ​ពេញ : ពានរង្វាន់ ខេមបូឌានលីគខាប់ រដូវកាលទី២ ឆ្នាំ២០២៣ បានបញ្ចប់ សប្ដាហ៍ទី១ ហើយ ដោយក្នុងនោះ ក្រុមខ្លាំងៗចំនួន១២ក្រុម មកពីលីគកំពូលកម្ពុជា និងកម្ពុជាលីគ២ បានធ្វើការប្រកួតប្រជែងគ្នា។

ក្នុងនោះដែរ គេសង្កេតឃើញថា ក្រុមខ្លាំងៗមកពីលីគកំពូលកម្ពុជា ដែលរួមមាន៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ណាហ្គាវើលដ៍, វិសាខា,​ គីរីវង្សសុខសែនជ័យ និង Tiffy Army សុទ្ធតែទទួលបានជ័យជំនះក្នុងប្រកួតដំបូងរបស់ពួកគេ លើកលេងតែក្លិបបាល់ទាត់អង្គរថាយហ្គឺរមួយប៉ុណ្ណោះ ដែលរងបរាជ័យ។

ខាងក្រោមនេះ ជាលទ្ធផលនៃការប្រកួតលីគខាប់ ក្នុងសប្ដាហ៍ទីមួយ៖

-វិសាខា ២ : ១ ព្រៃវែង អេហ្វស៊ី
-គីរីវង្សសុខសែនជ័យ ២ : ០ កោះកុង
-Tiffy Army ៤ : ០ អគ្គីសនីកម្ពុជា
-ភ្នំពេញក្រោន ២ : ០ សូទីឡូ អង្គរ
-ណាហ្គាវើលដ៍ ៣ : ០ នគរបាលជាតិ
-អង្គរថាយហ្គឺរ ២ : ៤ ISI ដង្កោសែនជ័យ

គួរបញ្ជាក់ថា ក្លិបបាល់ទាត់ភ្នំពេញក្រោន គឺជាម្ចាស់ជើងឯក រដូវកាលឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះ វិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕

អត្ថបទទាក់ទង