Close

ធឿន ធារ៉ា គ្រងខ្សែក្រវាត់ IPCC ក្រោយផ្ដួលកីឡាករប្រេស៊ីល Thiago ឲ្យបោះបង់ការប្រកួតនៅទឹក៤

ដោយ៖ Volak ENN ​​ | ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ធឿន ធារ៉ា គ្រងខ្សែក្រវាត់ IPCC ក្រោយផ្ដួលកីឡាករប្រេស៊ីល Thiago ឲ្យបោះបង់ការប្រកួតនៅទឹក៤ {"source":"other","uid":"590EC311-F785-4073-9704-E8B45D09CDE0_1676180165973","origin":"gallery","fte_sources":[],"used_sources":"{"sources":[],"version":1}","premium_sources":[],"is_remix":false}

 

(ប្រដាល់) ៖ កីឡាករគុនខ្មែរអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បានគ្រងខ្សែក្រវាត់ IPCC ក្រោយផ្ដួលកីឡាករប្រេស៊ីល Thiago Teixeira បែកឈាម រហូតអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួតនៅត្រឹមទឹក៤ ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ IPCC នៅខេត្តស្វាយរៀង  នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ក្នុងការប្រកួតយប់មិញនេះ អ្នកលេងពូថៅដៃ ធឿន ធារ៉ា ធ្វើបានល្អមែនទែន ពោលគឺនៅត្រឹមទឹកទី១ រូបគេបានវាយកីឡាករបង្គោលខៀវ Thiago ឲ្យរាប់ចំនួន៨ ។ លុះចូលដល់ទឹក២ និងទី៣ ការប្រកួតរវាងកីឡាករប្រេស៊ីល Thiago និងកីឡាករកម្ពុជា ធឿន ធារ៉ា ព្យាយាមប្តូរកណ្តាប់ដៃ និងប្តូរកែងគ្នាទៅវិញទៅមកឥតឈប់។

បន្ទាប់មកចូលដល់ទឹកទី៤ កីឡាករ ធឿន ធារ៉ា ព្យាយាមប្តូរកែងរហូតវាយឱ្យកីឡាករ Thiago បែកក្បាលហូរឈាមឥតឈប់ រហូតអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួត ក្រោយគ្រូពេទ្យពិនិត្យឃើញថា មានរបួសធ្ងន់ធ្ងរ។

បញ្ចប់ការប្រកួត អ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា បានគ្រងដំណែងខ្សែក្រវាត់ IPCC ក្រោយយកឈ្នះកីឡាករប្រេស៊ីលអ្នកលេងកណ្តាប់ដៃថ្ម Thiago Teixeira នៅទឹក៤ និងជាខ្សែក្រវសត់ទី២ របស់ខ្លួន៕

អត្ថបទទាក់ទង