Close

សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា ព័ត៌មានសន្តិសុខ
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ ក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមកេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ប្រតិភូកីឡា និងមហាជនជាតិ និងអន្តរជាតិជាច្រើន ដូច្នេះទាមទារឱ្យមានការពង្រឹងសន្តិសុខ និងសណ្ដាប់ធ្នាប់បានល្អប្រសើរ ដើម្បីរួមចំណែកធ្វើឱ្យព្រឹត្តិការណ៍នេះ ទទួលបានជោគជ័យ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា កម្ពុជាបានខកខានរៀបចំជាច្រើនឆ្នាំមកហើយ ក្រោយពីបានចូលជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដូច្នេះការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធលើការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈពិតជាមានសារៈសំខាន់ ពិសេសកិច្ចការពារសុវត្ថិភាពទាំងនៅកន្លែងប្រកួតនៅរាជធានីភ្នំពេញ និងខេត្ត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ឆ្នាំ២០២៣ នឹងប្រារព្ធធ្វើឡើង ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍នេះ មានការចូលរួមពីប្រតិភូកីឡាមកពី១២ប្រទេស រួមមានប្រទេសសមាជិកអាស៊ានបូកទាំងទីម័រឡេស្តេ និងប្រទេសអូស្ត្រាលីដែលបានបញ្ជូនប្រតិភូកីឡាបាល់ទាត់ ៕

អត្ថបទទាក់ទង