Close

ក្លឹបសិក្សាក្រៅម៉ោងធ្វើឱ្យសិស្សានុសិស្សអាចក្រោកឈរឡើងដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្លឹបសិក្សាក្រៅម៉ោងធ្វើឱ្យសិស្សានុសិស្សអាចក្រោកឈរឡើងដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍ ក្លឹបសិក្សាក្រៅម៉ោងធ្វើឱ្យសិស្សានុសិស្សអាចក្រោកឈរឡើងដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍

ភ្នំពេញ៖ ក្លឹបសិក្សាក្រៅម៉ោង សិក្សាលើការអប់រំបច្ចេកវិទ្យាឌីជិថល (ICT) និងសហគ្រិនភាពនៅតាមសាលារៀន ក្លឹបសិក្សាបច្ចេកវិទ្យាឌីជីថល (ICT) និងសហគ្រិនភាព បានធ្វើឱ្យសិស្សានុសិស្សអាចក្រោកឈរឡើងដើម្បីដោះស្រាយបញ្ហានៅក្នុងសហគមន៍របស់ពួកគេ ហើយពួកគេបានបង្កើតរលកនៃការផ្លាស់ប្តូរជាវិជ្ជមានដែលបានសាយភាយនៅក្នុងសហគមន៍ និងពេញពិភពលោក។

សិស្សានុសិស្សចេះធ្វើការជាក្រុម ចេះសហការគ្នា មានភាពក្លាហាន មានគំនិតច្នៃប្រឌិត មានទំនាក់ទំនងល្អក្នុងសហគមន៍ ចេះរិះរកគំនិតពិចារណា ក្នុងការរកដំណោះស្រាយដែលល្អសម្រាប់ដោះស្រាយបញ្ហាក្នុងសហគមន៍របស់ពួក ក៏ដូចជាក្នុងពិភពលោកដោយការប្រើប្រាស់បច្ចេកវិទ្យា។

ដោយមានការណែនាំដល់ត្រឹមត្រូវពីគ្រូដឹកនាំ ការផ្ដល់ឱកាសសិក្សាពីថ្នាក់ដឹកនាំសាលា ព្រមទាំងការជំរុញទឹកចិត្ត និងជួយឧបត្ថម្ភផ្សេងៗពីសំណាក់ឪពុកម្ដាយ ឬអាណាព្យាបាល សិស្សានុសិស្សមានសិទ្ធិអំណាចក្នុងការផ្លាស់ប្ដូរ មានសក្ដានុពលដើម្បីក្លាយជាអ្នកដឹកនាំ និងសហគ្រិនឆ្លាតវៃ។

តាមរយៈការបង្កើតក្លឹបសិក្សាក្រៅម៉ោង (ICT) នេះ សិស្សានុសិស្សបានសិក្សាពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលបានកើតឡើងក្នុងសហគមន៍ និងសកលលោក ព្រមទាំងជួយលើកកម្ពស់ការអប់រំបច្ចេកវិទ្យាឌីជីថលនៅតាមសាលារៀនកម្រិតមធ្យមសិក្សា និងដើម្បីបណ្ដុះធនធានមនុស្សដែលមានសមត្ថភាពឌីជីថល សម្រាប់ជួយអភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។

តាមរយៈការបង្កើតជាក្លឹបសិក្សា ICT ដើម្បី បង្កើនការអភិវឌ្ឍជំនាញរបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើងសម្រាប់យុគសម័យឌីជីថលគឺជាកត្តាចាំបាច់ក្នុងលើកកម្ពស់នូវបំណិនជីវិតដែលមានការច្នៃប្រឌិតដោយប្រើបច្ចេកវិទ្យា។

ការអប់រំបែបឌីជីថលជាផ្នែកមួយនៃកំណែទម្រង់វិស័យអប់រំ ក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រកំណែទម្រង់នេះ សកម្មភាពសិក្សាបន្ថែមក្រៅកម្មវិធីសិក្សា តាមរយៈការប្រមូលផ្តុំបង្កើតជាក្លឹបសិក្សា ICT នៅតាមសាលារៀនត្រូវបានបង្កើតឡើង ដោយអនុញ្ញាតឱ្យសិស្សទទួលបានចំណេះដឹង ផ្នែកឌីជីថល និងជំនាញបច្ចេកវិទ្យា ខណៈពេលដែលការដោះស្រាយបញ្ហាក្នុងពិភពពិត ដោយជំរុញការច្នៃប្រឌិត ការពិចារណាបែបរិះគិត ការសហការ និងការប្រាស្រ័យទាក់ទងគ្នារវាងសិស្សានុសិស្ស ៕

អត្ថបទទាក់ទង