Close

មិនធម្មតា ! Cristiano Ronaldo ស៊ុតបាន៤គ្រាប់ម្នាក់ឯងឲ្យ Al Nassr និងក្លាយជាកីឡាករទី៥ ស៊ុតបញ្ចូលទីបាន ៥00 គ្រាប់ក្នុងលីគ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
មិនធម្មតា ! Cristiano Ronaldo ស៊ុតបាន៤គ្រាប់ម្នាក់ឯងឲ្យ Al Nassr និងក្លាយជាកីឡាករទី៥ ស៊ុតបញ្ចូលទីបាន ៥00 គ្រាប់ក្នុងលីគ មិនធម្មតា ! Cristiano Ronaldo ស៊ុតបាន៤គ្រាប់ម្នាក់ឯងឲ្យ Al Nassr និងក្លាយជាកីឡាករទី៥ ស៊ុតបញ្ចូលទីបាន ៥00 គ្រាប់ក្នុងលីគ

កាលពីយប់មិញនេះ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីចំនួន៤គ្រាប់ម្នាក់ឯង នឹងក្លាយជាកីឡាករទី៥ ដែលអាចស៊ុតបញ្ចូលទីចំនួន ៥00គ្រាប់ ក្នុងលីគអាជីព ខណៈដែលក្រុម Al Nassr បានផ្តួលក្រុម Al Wehda ៤-០ នៅក្នុងលីគ Saudi Pro League ។

ខ្សែប្រយុទ្ធព័រទុយហ្គាល់ វ័យ៣៨ឆ្នាំរូបនេះ បានបង្កើតប្រវត្តិសាស្ត្រ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចាប់ផ្តើមការប្រកួតទី៤ របស់ខ្លួនសម្រាប់ Al Nassr ក្នុងការប្រកួតជាមួយ Al Wehda ដោយស៊ុតបញ្ជូលទី Hat-trick ចំនួន៤គ្រាប់ម្នាក់ឯង។ ៤គ្រាប់របស់ Ronaldo ចាយពេលត្រឹមតែ៦១នាទីប៉ុណ្ណោះ ពោលគឺស៊ុតបញ្ជូលទីនៅនាទីទី ២១, ៤០,៥៣ និងនាទី ៦១។

បច្ចុប្បន្ន អតីតកីឡាករ Real Madrid និង Man United រូបនេះ បានស៊ុតបញ្ចូលទីបានចំនួន ៥០៣ គ្រាប់ហើយ សម្រាប់ក្លឹបចំនួន ៥ ក្នុងលីគ ចំនួន ៥ ផ្សេងៗគ្នា។ ក្នុងនោះ Ronaldo បានស៊ុតបញ្ចូលទី ១០៣ គ្រាប់ក្នុងលីគអង់គ្លេស ជាមួយ Man United, ៣១១គ្រាប់ សម្រាប់ Real Madrid នៅ La Liga, ៨១ គ្រាប់នៅ Serie A ជាមួយ Juventus និង 3 គ្រាប់ក្នុងក្របខ័ណ្ឌកំពូលព័រទុយហ្គាល់ ជាមួយក្លឹបអាជីពដំបូងរបស់គាត់គឺ Sporting Lisbon ។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ មានតែកីឡាករ៥នាក់ប៉ុណ្ណោះលើពិភពលោក ដែលអាចស៊ុតបញ្ជូលទីចំនួន៥០០គ្រាប់ក្នុងលីគ ដែលរួមមាន Pele(604), Romário (544), Josef Bican(518), Ferenc Puskás (514) និង Ronaldo(៥០៣)៕

អត្ថបទទាក់ទង