Close

រដ្ឋាភិបាលមូស្គូបង្ហាញពីតួលេខចុងក្រោយនៃការបាត់បង់របស់យោធាអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
រដ្ឋាភិបាលមូស្គូបង្ហាញពីតួលេខចុងក្រោយនៃការបាត់បង់របស់យោធាអ៊ុយក្រែន រដ្ឋាភិបាលមូស្គូបង្ហាញពីតួលេខចុងក្រោយនៃការបាត់បង់របស់យោធាអ៊ុយក្រែន

បរទេស​ ៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្សីកាលពីថ្ងៃម្សិលមិញនេះបានប្រកាសអំពីចំនួនតួលេខចុងក្រោយដែលមានសម្រាប់ខែមករាកន្លងមកនេះ។

ត្រឹមរយៈពេលមួយខែនេះយោធារបស់ប្រទេសអ៊ុយក្រែនដែលបានបាត់បង់ជីវិតសរុបមានទៅដល់​ ៦,៥០០នាក់ហើយព្រមទាំងរថក្រោះ​ និងយន្តហោះចម្បាំងជាច្រើនផ្សេងទៀតផងដែរ។

រដ្ឋមន្ត្រីការពារជាតិ Sergey Shoigu កាលពីថ្ងៃអង្គារបានថ្លែងថា​ ជំនួយយោធាជាច្រើនរបស់លោកខាងលិចមកដល់ពេលនេះនឹងមិនអាចជួយដល់រដ្ឋាភិបាលក្រុងគៀវទទួលបានជោគជ័យក្នុងប្រតិបត្តិការនោះឡើយ។

លោករដ្ឋមន្ត្រីបានបន្តថា៖ក្នុងរយៈពេល១ខែដំបូងដើមឆ្នាំប៉ុណ្ណោះការបាត់ង់របស់អ៊ុយក្រែនមានដូចជាយោធាសរុបចំនួន ៦,​៥០០នាក់, យន្តហោះចម្បាំង​ ២៦គ្រឿងឧទ្ធម្ភាគចក្រ​៧គ្រឿង,​ រថយន្តយោធា​ ២០៨គ្រឿង,​ រថក្រោះ​ ៣៤១គ្រឿង​ និងអាវុធយុទ្ធភ័ណ្ឌជាច្រើនទៀត។

គួរឲ្យដឹងដែរថា កាលពីខែមុន អគ្គសេនាធិការចម្រុះអាមេរិក លោក Mark Milley បានទទួលស្គាល់ថាអ៊ុយក្រែនពេលនេះកំពុងស្ថិតនៅក្នុងស្ថានភាពនៃការប្រយុទ្ធដ៏លំបាកបំផុតមួយ​ ហើយបានកត់សម្គាល់ថា​ អ៊ុយក្រែននឹងមិនអាចរុញច្រានកងកម្លាំងរុស្ស៊ីឲ្យចេញពីទឹកដីដែលកំពុងគ្រប់គ្រងក្នុងពេលឆាប់ៗនោះទេ៕

អត្ថបទទាក់ទង