Close

ប្រធានរដ្ឋសភាបារំាង អញ្ជើញប្រធានរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារំាង

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ប្រធានរដ្ឋសភាបារំាង អញ្ជើញប្រធានរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារំាង ប្រធានរដ្ឋសភាបារំាង អញ្ជើញប្រធានរដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារំាង

ភ្នំពេញ៖ លោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចូលរួមកិច្ចប្រជុំអន្តរជាតិប្រធានសភាជាស្រ្តី នៅប្រទេសបារំាង នាខែមីនា ឆ្នាំ២០២៤ ខាងមុខ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនិងរកមធ្យោបាយដោះស្រាយបញ្ហានានារបស់ស្រ្តីដែលកំពុងជួបប្រទះ ។បានទទួលជួបពិភាក្សាការងារជាមួយ ។ នេះ បើតាម ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacgues Pellet) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ បញ្ញជាក់ថា កិច្ចប្រជុំអន្តរជាតិប្រធានរដ្ឋសភាស្រ្តី នៅបារំាង ជា វេទិកាដ៏សំខាន់ នឹងមានប្រធានសភាជាស្រ្តី នៅទូទំាងពិភពលោកប្រមាណ៤០ប្រទេសចូលរួម ដើម្បីពិភាក្សា ចែករំលែកនូវឧត្តមានុវត្ត និងស្វែងរកដំណោះស្រាយ ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់សិទ្ធិស្រ្តី សមភាពយេនឌ័រ និងការពង្រឹងភាពអង់អាចរបស់ស្រ្តី។

ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា វត្តមានសម្តេចប្រធានរដ្ឋសភា នៅក្នុងវេទិកានេះមានសារៈសំខាន់បំផុតដល់ការលើកកម្ពស់សមភាពយេនឌ័រ ក៏ដូចជាចូលរួមរកដំណោះស្រាយបញ្ហានានារបស់ស្រ្តី ដែលបានកំពុងជួបប្រទះ មានជាអាទិ៍ អំពើហិង្សាលើស្រ្តី វិសមភាពការអប់រំ បញ្ហាសុខភាពជាដើម។ នៅកំឡុងពេលចូលរួមវេទិកានេះ សម្តេចប្រធានរដ្ឋសភា ក៏គ្រោងនឹងមានជំនួបជាមួយសមភាគីនៃរដ្ឋសភាបារំាង ដើម្បីជំរុញវឌ្ឍនៈភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញនេះនិងបានថែ្លងអំណរគុណដល់ លោកជំទាវ Yaël Braun-Pivet ប្រធានរដ្ឋសភាបារំាង ដែលបានគោរពអញ្ជើញសម្តេចទៅចូលរួមវេទិកាដ៏សំខាន់នេះ។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងបរិបទដែលពិភពលោកបានកំពុងជួបប្រទះនូវការប្រទាញប្រទុងគ្នាលើបញ្ហាភូមិសាស្រ្តនយោបាយ ការផ្ទុះឡើងនូវសង្រ្គាម អំពើហិង្សា ព្រមទំាងបញ្ហាជំងឺរាតត្បាតនានា រួមទំាងការប្រែប្រួលអាកាសធាតុផងនោះ បានធ្វើឱ្យស្រ្តី និងកុមារី ងាយនឹងរងគ្រោះជាងគេ។ វេទិកាដែលរដ្ឋសភាបារំាងនឹងរៀបចំនោះ ពិតជាមានសារៈសំខាន់ និងអាចឆ្លើយតបចំពោះបញ្ហាជាក់ស្តែង។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនងដ៏ល្អ ជាប្រវត្តិសាស្រ្តនិងប្រពៃណីរវាងប្រទេសទំាងពីរ ដែលមានតំាងពីយូរលង់មកហើយ ហើយត្រូវបានពូនជ្រំជាបន្តបន្ទាប់ដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។

គួររម្លឹកថា ថ្នាក់ដឹកនាំកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសបារាំង កាលពីខែធ្នូ ឆ្នាំ២០២២ ហើយកាលពីពេលថ្មីៗនេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសបារំាងផងដែរ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងដំណើរទស្សកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនិងស្និទ្ធស្នាលជាទីបំផុត ពី ឯកឧត្តម អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង៕

អត្ថបទទាក់ទង