Close

អូស្ត្រាលីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ
អូស្ត្រាលីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅកម្ពុជា អូស្ត្រាលីបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្មនៅកម្ពុជា

ភ្នំពេញ៖ ថ្មីៗនេះ សលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី និងវិទ្យាស្ថាន CARDI បានសហការ ធ្វើការបណ្តុះបណ្តាលដល់អ្នកផ្តល់សេវាកម្មដ្រូន សម្រាប់ការបាញ់ថ្នាំកសិកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងសុវត្ថិភាព ក្នុងការប្រើប្រាស់ថ្នាំពុលកសិកម្មនៅខេត្តព្រៃវែង និងតាកែវ។

វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ដ្រូនសម្រាប់ការបាញ់ថ្នាំកសិកម្ម ក្នុងគោលបំណងបង្គំបច្ចេកទេសគ្រប់គ្រងស្មៅចង្រៃ ក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវពង្រួសដ៏សមស្របមួយកំពុងត្រូវបានអភិវឌ្ឍនៅប្រទេសកម្ពុជា តាមរយៈគម្រោងរបស់មជ្ឈមណ្តលស្រាវជ្រាវកសិកម្មអន្តរជាតិរបស់ប្រទេសអូស្រ្តាលី។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ អ្នកផ្តល់សេវាកម្មដ្រូន មន្រ្តីកសិកម្ម និងកសិករបានរៀនសូត្រពីបច្ចេកវិទ្យាដ្រូន និងបង្កើនចំណេះដឹងក្នុងការគ្រប់គ្រងស្មៅចង្រៃដើម្បីធ្វើការកំចាត់ស្មៅប្រកបដោយប្រសិទ្ធិភាពនៅក្នុងផលិតកម្មស្រូវនៅកម្ពុជា។

វិស័យកសិកម្មត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ចូលជាឆ្អឹងខ្នងសំខាន់មួយនៃការរីកលូតលាស់ទៅមុខជាដរាបរបស់សេដ្ឋកិច្ចជាតិ។ ដើម្បីធ្វើឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន ជឿនលឿនទៅមុខ ជាពិសេសឱ្យស្របទៅនឹងបដិវត្តន៍ឧស្សាហកម្ម៤.០ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនៅក្នុងវិស័យកសិកម្មគឺជារឿងដ៏ចាំបាច់បំផុត។

ក្នុងនោះ ដ្រូនត្រូវបានប្រជាកសិករមួយផ្នែកធំ បានប្រើប្រាស់ជាឧបករណ៍បាញ់ថ្នាំ និងបាចជីកសិកម្ម ដើម្បីជំនួសការប្រើប្រាស់ពលកម្មរបស់មនុស្ស និងកាត់បន្ថយការប៉ះពាល់សុខភាពជាដើម។

បើតាមការសិក្សានានា បង្ហាញថា ដ្រូនមួយគ្រឿងបានប្រតិបត្តិការលើការងារជំនាញរបស់វាដោយជំនួសឱ្យកម្លាំងមនុស្សរាប់រយនាក់ដែលធ្វើឱ្យម្ចាស់ចំណេញបានច្រើនយ៉ាងពិសេសមិនប៉ះពាល់ដល់សុខភាព វាអាចស្រោចស្រព និងបាញ់ថ្នាំសម្លាប់សត្វល្អិតលើដំណាំបានផ្ទៃដីប្រមាណ ១៦ហិកតាក្នុងមួយម៉ោង ហើយមនុស្សត្រឹមតែពីរនាក់ប៉ុណ្ណោះដើម្បីគ្រប់គ្រង និងបញ្ជារវា។

សូមបញ្ជាក់ថា បច្ចុប្បន្នដ្រូនកសិកម្មប្រភេទនេះវាបានក្លាយជាអ្នកឯកទេសក្នុងការបាញ់សម្លាប់សត្វល្អិតដ៏ពេញនិយមសម្រាប់កសិករនៅប្រទេសជឿនលឿន ហើយក៏កំពុងជួយសម្រាលការងារកសិករនៅក្នុងខេត្តកំពង់ស្ពឺដែលកំពុងជួបវិបត្តិកម្លាំងពលកម្មផងដែរ៕


អត្ថបទទាក់ទង