Close

ក្រុមហ៊ុន PENISULA BAY គ្រោងចំណាយថវិកា ១ពាន់លានដុល្លារ សាងសង់សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្រុមហ៊ុន PENISULA BAY គ្រោងចំណាយថវិកា ១ពាន់លានដុល្លារ សាងសង់សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ ក្រុមហ៊ុន PENISULA BAY គ្រោងចំណាយថវិកា ១ពាន់លានដុល្លារ សាងសង់សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក LAI XIAO BO Project Manager ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD បានឱ្យដឹងថា ក្រុមហ៊ុន គ្រោងចំណាយថវិកា ៥៧៤លានដុល្លារអាមេរិក និងតាមការវាយតម្លៃចុងក្រោយត្រូវចំណាយអស់ថវិកា ១ពាន់លានដុល្លារអាមេរិកលើការសាងសង់ សាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ

លោកបានឱ្យដឹងបែបនេះ នៅ ថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ក្នុងគ្រាដែលលោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការអនុវត្តគគម្រោងវិនិយោគរបស់ក្រុមហ៊ុន PENINSULA BAY INVESTMENT CO.,LTD ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រុមហ៊ុន PENISULA BAY គ្រោងចំណាយថវិកា ១ពាន់លានដុល្លារ សាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ

លោក បន្តថា នៅក្នុងគម្រោងសាងសង់យើងបានធ្វើការបែងចែកជា ២តំបន់ គឺតំបន់ Aនិងតំបន់B ដោយតំបន់ A មានដូចជា សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារសាង់សង់នៅឆ្នាំ២០២៨។
តំបន់ B មានដូចជាអគារខុនដូរ និងអគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅចុងឆ្នាំ២០២៥នេះ។

លោកសង្កត់ធ្ងន់ទៀតថា រីឯហាងលក់ទំនិញផ្នែកខាងក្រោមតាមបណ្តោយមាត់សមុទ្រ ក្រុមហ៊ុនបានធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុននៅក្រៅប្រទេស ដើម្បីនាំយកនូវផលិតផលម៉ាក់ល្បីៗ ពីក្រៅប្រទេសយកដាក់លក់។
ក្នុងនោះក៏មានសួនកម្សាន្ត សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ ដោយឡែកហាងនៅមាត់សមុទ្រ គ្រោងនឹងបើកនៅខែកុម្ភៈខាងមុខនេះ។

លោកបន្ថែមទៀតថា ក្រុមហ៊ុន បានធ្វើការវិនិយោគនៅលើផ្ទៃដី ១៥.៨ហិកតា ដែលមានផ្ទៃអគាររហូតដល់ ៩០ម៉ឺនការ៉េ ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមាណជា ៥ ០០០នាក់នាពេលបើកដំណើរការ។

ក្រុមហ៊ុន PENISULA BAY គ្រោងចំណាយថវិកា ១ពាន់លានដុល្លារ សាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ

លោកបានបន្តទៀតថា ថ្ងៃនេះ លោកអភិបាលខេត្តបានអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពគម្រោងសាងសង់របស់ក្រុមហ៊ុន និងជំរុញឱ្យក្រុមហ៊ុនពន្លឿនដំណើរការសាងសង់។ ក្នុងនោះក៏បានពិនិត្យការងារបច្ចេកទេសផ្សេងទៀតពាក់ព័ន្ធនឹងអាងប្រព្រឹត្តកម្ម បរិស្ថាន អនាម័យជាដើម ព្រមទាំងចូលរួមដោះស្រាយចំណុចពាក់ព័ន្ធមួយចំនួនក្នុងការដ្ឋាន ហើយចំពោះការងារសាង់សង់នាពេលនេះ ក្រុមហ៊ុនផ្តោតសំខាន់ទៅលើបរិស្ថានជាចំបង។

លោកបានបញ្ជាក់ថា សំណង់មកដល់ពេលនេះ តំបន់ A សម្រេចបានសរុប ៣០ភាគរយ តំបន់ B សម្រេចបានសរុប ៨០ភាគរយ និងហាងលក់ទំនិញផ្នែកខាងក្រោមតាមបណ្តោយមាត់សមុទ្រសម្រេចបានសរុប ៩០ភាគរយ ចំពោះសួនច្បារនៅខាងមុខអគារសម្រេចបាន ៩៥ភាគរយ ក្រុមហ៊ុននឹងដាក់ឱ្យដំណើរការទីកន្លែងកំសាន្ត ស្ថិតក្នុងតំបន់A នាខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។

ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ ក្រុមហ៊ុន PENINSULA BAY INVESTMENT CO.,LTD ដែលបានបោះទុនវិនិយោគនៅខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយបង្កើតការងារ ក៏ដូចជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ។

ក្រុមហ៊ុន PENISULA BAY គ្រោងចំណាយថវិកា ១ពាន់លានដុល្លារ សាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ថា រដ្ឋបាលខេត្តគាំទ្រនូវគម្រោងសាងសង់របស់ក្រុមហ៊ុន និងជួយសម្របសម្រួល ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការសាងសង់របស់ក្រុមហ៊ុនបានរលូនតាមការគ្រោងទុក ព្រមទាំងជំរុញក្រុមហ៊ុនឱ្យពន្លឿនការងារសាងសង់ឱ្យបានលឿន និងត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាថា គម្រោងសាងសង់របស់ក្រុមហ៊ុនអនុវត្តតាមលក្ខណៈស្តង់ដារបច្ចេកទេស និងមិនមានផលប៉ះពាល់បរិស្ថាន៕

ក្រុមហ៊ុន PENISULA BAY គ្រោងចំណាយថវិកា ១ពាន់លានដុល្លារ សាងសង់ សណ្ឋាគារ ផ្សារទំនើប និងកន្លែងកម្សាន្តផ្សេងៗទៀតនៅខេត្តព្រះសីហនុ