Close

តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន

ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយលោក លោកស្រី ដែលជាម្ចាស់អគារឬក៏ម្ចាស់ក្រុមហ៊ុន អាចស្នើសុំមកក្រុមការងារដើម្បីទទួលបានការលើកទឹកចិត្ត។

លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងបែបនេះក្នុងពេល លោក និងលោក អ៉ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់អគារជាប់គាំងដែលមិនទាន់បានដាក់ពាក្យស្នើសុំនៅក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។

តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន

លោកបន្តថា ទន្ទឹមនេះ ការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទព្យសម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ក្នុងនោះរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបានឬមិនទាន់បានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥។

តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន

បើតាមលោក ម៉ាង ស៊ីណេត ការផ្ដល់ជូននេះមានវិសាលភាពគ្របដណ្ដប់ចំពោះគម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ”។ ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួល និងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។

លោកបន្ថែមថា រដ្ឋបាលខេត្ត ផ្តល់ការគាំទ្រដល់គម្រោងអគារជាប់គាំងនិងការសម្របសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ម្ចាស់គម្រោង។ ដូចនេះសូមឱ្យម្ចាស់អគារឬម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវទៅស្នើសុំកម្មវិធីពិសេសជំរុញការវិនិយោគឱ្យបានគ្រប់ៗគ្នាដោយមិនមានបង់ថវិកាអ្វីនោះឡើយ៕

តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ អគារជាប់គាំងនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន