ផ្ទុះ រថយន្ត Cybertruck បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៧នាក់រងរបួសនៅជិតសណ្ឋាគារ លោក Trump ក្នុងទីក្រុង Las Vegas
អាមេរិក៖ ប៉ូលិសអាមេរិកបាននិយាយកាលពីថ្ងៃពុធនេះថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងប្រាំពីរនាក់បានរងរបួស នៅពេលដែលរថយន្ត Tesla Cybertruck បានផ្ទុះនៅខាងក្រៅសណ្ឋាគារដែលជាកម្មសិទ្ធិរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ក្នុងទីក្រុង Las Vegas ។
រថយន្តអគ្គិសនី Tesla Cybertruck បានរុញ ទៅកាន់កៀកច្រកចូលកញ្ចក់របស់សណ្ឋាគារ Trump International Hotel មុនពេល “ការផ្ទុះឡើង” ។ ចៅហ្វាយក្រុង Las Vegas លោក Kevin McMahill បានប្រាប់អ្នកយកព័ត៌មាន។ រូបភាពវីដេអូបង្ហាញពីរថយន្តដឹកដែកអ៊ីណុកដែលចតនៅច្រកចូលសណ្ឋាគារ មុនពេលផ្ទុះជាអណ្តាតភ្លើង បន្ទាប់មកមានការផ្ទុះតូចៗដែលស្រដៀងនឹងកាំជ្រួច។
McMahill បាននិយាយថា មាន “បុគ្គលម្នាក់បានស្លាប់នៅក្នុងរថយន្ត Cybertruck” ខណៈដែលមនុស្ស ៧ នាក់បានទទួល “របួសស្រាល” ។ រីឯអ្នកនៅក្នុងសណ្ឋាគារត្រូវបានជម្លៀសចេញ។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតលើទំនាក់ទំនងដែលអាចកើតមានរវាងការបំផ្ទុះ និងការវាយប្រហារកាលពីព្រឹកថ្ងៃពុធនៅក្នុងទីក្រុង New Orleans ដែលរថយន្តដឹកទំនិញបានបុកហ្វូងមនុស្សដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥ នាក់ និងរាប់សិបនាក់រងរបួស។
ភ្នាក់ងារ FBI លោក Jeremy Schwartz បានពណ៌នាអំពីការបំផ្ទុះនៅ ទីក្រុង Las Vegas ថាជា “ឧប្បត្តិហេតុ” ដោយលោកមិនជឿថាមានមនុស្សជាច្រើននៅទីនោះគាំទ្ររឿងនេះ ឬជួយរឿងនេះទេ” ។
ប្រធានក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា ការផ្ទុះនេះគឺ “បណ្តាលមកពីកាំជ្រួច និង/ឬគ្រាប់បែកដែលដាក់នៅក្នុង រថយន្ត Cybertruck ។ លោកបន្ថែមលើការបង្ហោះនៅលើ បណ្តាញសង្គម X ថា វាមិនជាប់ទាក់ទងនឹងរថយន្តខ្លួនឯងនោះទេ។
លោកសង្កត់ធ្ងន់ទៀតថា ក្រុមមន្ត្រីជាន់ខ្ពស់របបស់ក្រុមហ៊ុន Tesla ទាំងមូល កំពុងស៊ើបអង្កេតការផ្ទុះនេះ ព្រោះករណីនេះ មិនដែលឃើញទេ ។
ប៉ូលិសបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីរកមូលហេតុនៃការផ្ទុះនេះ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក រួមទាំង NBC និង CBS បានរាយការណ៍ថា អាជ្ញាធរកំពុងស៊ើបអង្កេត ករណីនេះ ជាការវាយប្រហារភេរវកម្ម។
លោក Musk ដែលបានគាំទ្រលោក Trump ក្នុងការបោះឆ្នោតខែវិច្ឆិកា ហើយត្រូវបានតែងតាំងដោយគណបក្សសាធារណរដ្ឋដើម្បីដឹកនាំគណៈកម្មាការដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលបាននិយាយថាលោកនឹងបង្ហោះព័ត៌មានបន្ថែម «ភ្លាមៗនៅពេលដែលយើងទទួលបានព័ត៌មានទាំងអស់»៕