Close

ក្រសួងកសិកម្ម និង រដ្ឋបាលខេត្តតាកែវ បិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋនៅក្នុងឃុំគោកព្រេច

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងកសិកម្ម និង រដ្ឋបាលខេត្តតាកែវ បិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋនៅក្នុងឃុំគោកព្រេច ក្រសួងកសិកម្ម និង រដ្ឋបាលខេត្តតាកែវ បិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋនៅក្នុងឃុំគោកព្រេច

តាកែវ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តតាកែវ ប្រកាស បិទយុទ្ធនាការជួយបោកស្រូវជូនបងប្អូនប្រជាពលរដ្ឋ បានចំនួន ៨៦៦ហិកតា នៅក្នុងផ្ទៃដីរងផលប៉ះពាល់ សរុប ១៩៩៧ហិកតា នៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ។

ពិធីប្រកាសបិទនេះ ធ្វើឡើងនៅទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមានការចូលរូមពី ប្រតិភូក្រសួងអភិបាលរងខេត្តប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ស្នងការរងនគរបាលខេត្ត លោកសេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក នាង សុភារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និង លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ សមាជិក ស.ស.យ.ក. ស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនកុះករផងដែរ ។

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់របស់ ក្រសួងកសិកម្ម ជាពិសេស ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ ឯកឧត្តម អភិបាលខេត្តតាកែវ បានដឹកនាំកម្លាំងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្ត ចំនួន ១៨៩១នាក់ ប្រើប្រាស់រយៈពេល ១៤ថ្ងៃ ដើម្បីជួយធ្វើការបោកជូនបងប្អូនប្រជាកសិករ បានចំនួន ៨៦៦ហិកតា (ដោយក្នុងនោះច្រូតដោយកម្លាំងពលកម្មមនុស្ស ៦១៦ហិកតា និងប្រើប្រាស់គ្រឿងម៉ាស៊ីន ២៥០ហិកតា) នៅលើផ្ទៃដីរងផលប៉ះពាលសរុប ១៩៩៧ហិកតា ស្ថិតនៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ៕

អត្ថបទទាក់ទង