Close

សូមចូលរួមសោកស្ដាយ ! ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួគីយប់មិញ កើនដល់ជាង ៤,៣០០នាក់

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
សូមចូលរួមសោកស្ដាយ ! ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួគីយប់មិញ កើនដល់ជាង ៤,៣០០នាក់ សូមចូលរួមសោកស្ដាយ ! ចំនួនមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសតួគីយប់មិញ កើនដល់ជាង ៤,៣០០នាក់

បរទេស៖គិតមកដល់ព្រឹកថ្ងៃអង្គារនេះក្រុមអ្នកប្រតិបត្តិការជួយសង្គ្រោះរបស់ប្រទេសតួគីបានបន្តធ្វើការងារតាំងតែពីយប់ថ្ងៃចន្ទដើម្បីរុករកសាកសពនិងជីវិតមនុស្សដែលអាចនៅរស់ក្រោមគំនរអគារបាក់បែកដោយសារគ្រោះរញ្ជួយដីកម្រិត៧,៨រិចទ័រតាំងតែពីព្រលឹមថ្ងៃចន្ទ។

តួលេខចុងក្រោយដែលទទួលបានដោយ BBC បានឲ្យដឹងថាមនុស្សដែលស្លាប់បាត់បង់ជីវិតទាំងនៅភាគខាងត្បួងនៃប្រទេសតួគីនិងភាគខាងជើងស៊ីរីជាតំបន់ព្រំដែនរវាងគ្នានោះមានចំនួនកើនឡើងទៅដល់ជាង៤៣០០នាក់ហើយហើយជឿជាក់ថាចំនួននេះនឹងនៅតែមានការបន្តកើនឡើងបន្ថែមទៀតខណៈអ្នករងរបួសធ្ងន់និងស្រាលមានទៅដល់ជាង១៤០០០០នាក់។

ទោះបីជាមិនទាន់អាចធ្វើការវាស់វែងនូវការខាតបង់ជាក់ស្តែងនៅឡើយប៉ុន្តែគេជឿជាក់ថាអគាររាប់ពាន់ខ្នងបានដួលរលំនិងខូចខាតហើយវាកំពុងធ្វើឲ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសតួគីកាន់តែធ្ងន់ធ្ងរថែមទៀត៕

អត្ថបទទាក់ទង