Close

អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle បានបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីនៅប្រទេសទួរគី

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle បានបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីនៅប្រទេសទួរគី អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle បានបាត់ខ្លួនបន្ទាប់ពីការរញ្ជួយដីនៅប្រទេសទួរគី

(បាល់ទាត់)៖ អតីតខ្សែប្រយុទ្ធ Chelsea និង Newcastle កីឡាករ Christian Atsu បានបាត់ខ្លួន ហើយត្រូវបានគេជឿថា ជាប់នៅក្រោមគំនរបាក់បែក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារប្រទេសទួរគី កាលពីថ្ងៃចន្ទ និងបានបណ្តាលឱ្យមនុស្សជាង ២,៥០០ នាក់ បានស្លាប់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគី បានឱ្យដឹងថា កីឡាករអន្តរជាតិហ្គាណា ដែលលេងឱ្យក្លឹបតួកគី Hatayspor ត្រូវបានគេគិតថា ស្ថិតនៅក្នុងអគារដែលត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដី។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្លិប Hatayspor លោក Mustafa zat។

លោក Mustafa zat បាននិយាយថា ប្រធានក្លឹបលោក Taner Savut ក៏ត្រូវបានគេជឿថា ស្ថិតនៅក្នុងអគារដែលបានដួលរលំ ហើយក្រុមមន្ត្រីក្លឹបមិនអាចទាក់ទងបុរសទាំងពីរបានទេ ហើយប្រហែលជាពួកគេទំនងជាជាប់នៅទីនោះ។

លោកបានបន្តដោយបញ្ជាក់ថា យ៉ាងហោចណាស់កីឡាករ Hatayspor ពីរនាក់ផ្សេងទៀត ត្រូវដកចេញពីគំនរបាក់បែក ប៉ុន្តែឥឡូវនេះ ពួកគេទាំងពីរមានសុវត្ថិភាពហើយ។ លោកបានបន្ថែមថា Atsu និង Savut គឺជាមនុស្សតែពីរនាក់ប៉ុណ្ណោះរបស់ក្លិប ដែលមិនទាន់ទាក់ទងបាន។

កីឡាករ Atsu វ័យ 31 ឆ្នាំរូបនេះ បានចូលរួមជាមួយ Hatayspor ដែលមានមូលដ្ឋាននៅទីក្រុង Antakya ភាគខាងត្បូង កាលពីឆ្នាំមុន បន្ទាប់ពីប្រកបអាជីពនៅប្រទេសអារ៉ាប៊ីសាអូឌីត។

គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត 7.8 រិចទ័រ បានអង្រួនផ្នែកជាច្រើននៃប្រទេសទួរគី និងប្រទេសជិតខាងស៊ីរី កាលពីថ្ងៃច័ន្ទ។ អាជ្ញាធរតួកគី បាននិយាយថា អគារជាង 3,700 ត្រូវបានបំផ្លាញ និងបានបណ្តាលឱ្យមនុស្សជាង ២,៥០០ នាក់ បានស្លាប់៕

អត្ថបទទាក់ទង