តោះ! មកដឹងពីកីឡាកររកគ្រាប់បាល់បានច្រើនជាងគេនៅលីគកំពូលកម្ពុជា
ការប្រកួតលីគកំពូលកម្ពុជា ឬ Cambodian Premier League បានឈានដល់ជុំទី២ សប្ដាហ៍ទីមួយហេីយ កាលពីសប្ដាហ៍មុន ក្នុងនោះខ្សែប្រយុទ្ធ Marcus Haber របស់ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបានច្រើនជាងគេ ពោលគឺមានចំនួន ១៣គ្រាប់។
ខាងក្រោមនេះជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ គិតត្រឹមជុំទី២ សបា្តហ៍ទី១៖
-MARCUS WARREN HABER ១៣គ្រាប់
-SHIMIZU SHINTARO ៧គ្រាប់
-RAFAEL ANDRES NIETO RONDON ៦គ្រាប់
-ម៉ាត់ នូរុណ ៦គ្រាប់
-RYOHEI YOSHIHAMA ៥គ្រាប់
-DE OLIVEIRA BASTOS JONATA ៥គ្រាប់
-GOLUBOVIC STEFAN ៥គ្រាប់
-ផាន សុផេន ៥គ្រាប់។
គួរបញ្ជាក់ថា គិតត្រឹមសប្ដាហ៍ទី១០ នេះ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង មាន ៣០ពិន្ទុពេញ ដោយឈ្នះគ្រប់ការប្រកួត តាមពីក្រោយដោយភ្នំពេញក្រោន និងវិសាខា៕