ពានរង្វាន់បាល់ទះសម្ដេចក្រឡាហោម ស ខេង តម្លៃ ៥០លានរៀល ត្រៀមប្រកួតចុងសប្ដាហ៍នេះ
ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នឹងចាប់ផ្ដើមការប្រកួតជាផ្លូវការនៅថ្ងៃ ០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីសមាគម-ក្លិប ចំនួន ២៩។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា។
កាលវិភាគប្រកួតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣៖
-ក្លិបស្នងការដ្នាន ន.ប ខេត្តព្រៃវែង ប៉ះ ក្លិបបាល់ទះលោកតាឌី ខេត្តព្រះវិហារ
-ក្លឹបបាល់ទះសកុង ខេត្តស្ទឹងត្រែង ប៉ះ ក្លិបស្នងការដ្នាន ន.ប ខេត្តកណ្តាល
-ក្លិបបញ្ជាការដ្ឋានកងអង្គរក្ស ប៉ះ ក្លិបស្នងការដ្នាន ន.ប ខេត្តបាត់ដំបង
-ក្លិបស្នងការដ្ឋាន ន.ប ខេត្តបន្ទាយមានជ័យ ប៉ះ សមាគមបាល់ទះ វិសាខា B
-ក្លិបស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម ប៉ះ ក្លិបស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង
-ក្លិបស្នងការដ្ឋាន ន.ប ខេត្តប៉ៃលិន ប៉ះ ក្លិបស្នងការដ្ឋាន ន.ប ខេត្តឧត្តរមានជ័យ
-សមាគមបាល់ទះ ក្រសួងមហាផ្ទៃ B ប៉ះ ក្លិបរដ្ឋបាលរាជធានី ភ្នំពេញ។
កាលវិភាគប្រកួតថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣៖
-ក្លិបស្នងការ ន.ប ត្បូងឃ្មុំ ប៉ះ ក្លិបស្នងការ ន.ប សៀមរាប
-ក្លិបស្នងការ ន.ប រតនគិរី ប៉ះ ក្លិបស្នងការ ន.ប ពោធិ៍សាត់
-ក្លិបអាចារ្យលាក់កំពង់ធំ ប៉ះ ក្លិបស្នងការ ន.ប មណ្ឌលគិរី
-ក្លិបឬទ្ធិសែនខេត្តកំពង់ឆ្នាំ ប៉ះ ក្លិបកីឡាបាល់ទះខេត្តតាកែវ
-ក្លិបស្នងការ ន.ប ក្រចេះ ប៉ះ ក្លិបបាល់ទះ ខេត្តកំពង់ស្ពឺ
-ក្លិបយុវជនបក្សីឆ្លងដែន ប៉ះ ក្លិបស្នងការន.បព្រះសីហនុ
-ក្លិបលោកតាឌីខេត្តព្រះវិហារ ប៉ះ ក្លិបស្នងការ ន.ប កណ្ដាល។
បើតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បងប្អូនអាចចូលរួមទស្សនាដោយសេរី លើកទឹកចិត្តកីឡាករយើង ខេត្តយើងទាំងអស់គ្នា ដោយការប្រកួតធ្វើឡើងនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៨:០០ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣តទៅ។
គួររម្លឹកថា ពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ កន្លងទៅ មានក្រុមចូលរួមចំនួន២១ កាលណោះក្រុមបាល់ទះ វិសាខា B បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ដោយលទ្ធផល ៣ ទល់ ២សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕