Close

តោះ​! មកដឹង​ពី​កីឡាករ​ខ្មែរ​ រកគ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​កម្ពុជា​

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ កីឡា
តោះ​! មកដឹង​ពី​កីឡាករ​ខ្មែរ​ រកគ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​កម្ពុជា​ តោះ​! មកដឹង​ពី​កីឡាករ​ខ្មែរ​ រកគ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​នៅ​លីគ​កំពូល​កម្ពុជា​

ការប្រកួត​លីគ​កំពូល​កម្ពុជា​ ឬ​ Cambodian Premier League បាន​បញ្ចប់​ជុំ​ទី​មួយ​ហេីយ​ កាលពី​សប្ដាហ៍​មុន​ ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ចំនួន​៩សប្ដាហ៍​ គេសង្គេតឃេីញ​ថា​ មាន​កីឡាករ​ខ្មែរ​មួយ​រូប​ ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ ពោល​គឺ​មាន​ចំនួន​ ៤គ្រាប់​។

ខាងក្រោម​នេះ​ជា​កីឡាករ​ខ្មែរ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ គិត​ត្រឹម​ជុំ​ទី​១៖

– ផាន សុផេន​ ៤គ្រាប់​
-ស៊ិន សុផាណាត់​ ៣គ្រាប់​
-ញាណ សុស៊ីដាន​ ៣គ្រាប់​
-ម៉ាត់ នូរុណ​ ២គ្រាប់
-ចាន់ វឌ្ឍនាកា​ ២គ្រាប់
-ថា គ្រីយ៉ា​ ២គ្រាប់
-ដាវ នីម​ ២គ្រាប់
-វ៉ាន់ តៃឡាម៉ី​ ២គ្រាប់
-លឹម ពិសុទ្ធ​ ២គ្រាប់
-ចន្ថា ចន្លោះកា​ ២គ្រាប់
-ស៊ិន កក្តដា​ ២គ្រាប់
-ស រតនា​ ​២គ្រាប់។​

ខាងក្រោម​នេះ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ គិត​ត្រឹម​ជុំ​ទី​១៖

-MARCUS WARREN HABER ១៣គ្រាប់​
-SHIMIZU SHINTARO​ ៦គ្រាប់​
-RYOHEI YOSHIHAMA​ ៥គ្រាប់​
-DE OLIVEIRA BASTOS​ JONATA​ ៥គ្រាប់​
-GOLUBOVIC STEFAN​ ៥គ្រាប់​
-RAFAEL ANDRES NIETO RONDON​ ៥គ្រាប់​
-ផាន សុផេន ៤គ្រាប់​
-DE OLIVEIRA MARQUES​ ៤គ្រាប់​
-MARCIO BLASCO LLORENS VICTOR ៤គ្រាប់​។

គួរបញ្ជាក់ថា​ គិតត្រឹម​សប្ដាហ៍​ទី​៩​ នេះ​ ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​ កំពុង​ឈរ​កំពូល​តារាង​ មាន​ ២៧ពិន្ទុ​ពេញ​ ដោយ​ឈ្នះ​គ្រប់​ការ​ប្រកួត​ តាមពីក្រោយ​ដោយ​ភ្នំពេញ​ក្រោន​ និង​វិសាខា​៕

អត្ថបទទាក់ទង