Close

Haaland ស៊ុតពីរគ្រាប់ ជួយ Man City លត់ Man United ៣-០ ក្នុងជំនួប Manchester Derby

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣០ ខែតុលា ឆ្នាំ២០២៣ កីឡា
Haaland ស៊ុតពីរគ្រាប់ ជួយ Man City លត់ Man United ៣-០ ក្នុងជំនួប Manchester Derby Haaland ស៊ុតពីរគ្រាប់ ជួយ Man City លត់ Man United ៣-០ ក្នុងជំនួប Manchester Derby

(បាល់ទាត់)៖ ខ្សែប្រយុទ្ធវ័យក្មេង Erling Haaland របស់ក្រុមមេឃខៀវ Manchester City រកបានពីរគ្រាប់ដំបូងរបស់ខ្លួននៅ Old Trafford ជួយក្រុម Man City លត់ក្រុមបិសាចក្រហម Manchester United ក្នុងលទ្ធផល ៣-០ ក្នុងជំនួប Manchester Derby កាលពីយប់ថ្ងៃអាទិត្យ។

ការប្រកួតដែលធ្វើឡើងក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង៧ម៉ឺននាក់ ក្រុមភ្ញៀវ Manchester City លត់ក្រុមម្ចាស់ផ្ទះ Manchester United មិនឲ្យតដៃរួចឡើយ ដោយយកឈ្នះក្នុងលទ្ធផល ៣-០។ ៣ គ្រាប់របស់ Man City រកបានដោយកីឡាករ Erling Haaland ចំនួន ២គ្រាប់ និងកីឡាករ Phil Foden ១គ្រាប់។

តាមរយៈជ័យជំនះនេះ Manchester City កំពុងឈរនៅលេខរៀងទី៣ ក្នុងតារាង Premier League មាន ២៤ពិន្ទុ ស្មើគ្នាជាមួយក្រុមលេខ២ កាំភ្លើងធំ Arsenal និងតាមពីក្រោយក្រុមកំពូលតារាងមាន់ខ្នាយមាស Tottenham Hotspur ចំនួន២ ពិន្ទុ ខណៈ Man United ស្ថិតនៅលេខរៀងទី៨ មាន ១៥ពិន្ទុ។

គួរបញ្ជាក់ថា Manchester United បានចាញ់ ៦ប្រកួត ក្នុងចំណោមការជួបគ្នា ៨លើកចុងក្រោយ ទល់នឹងគូប្រជែងក្នុងស្រុករបស់ពួកគេ Manchester City ខណៈ United ឈ្នះ ២ដង។ Man City ក៏ធ្លាប់លត់ក្រុមភ្ញៀវរបស់លោក Man United យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-៣ នៅក្នុងផ្ទះ កាលពីរដូវកាលមុន។

បច្ចុប្បន្ន Haaland កំពុងឈរ Top Scorers បណ្ដោះអាសន្ន នៅ Premier League រកបាន ១១គ្រាប់ហើយ ដែលស្មើនឹងចំនួនគ្រាប់បាល់សរុបរបស់ Man Utd ក្នុងរដូវកាលនេះ ខណៈ Heung-min Son និង Mohamed Salah ឈរលេខ២ ស៊ុតបាន ៨គ្រាប់ដូចគ្នា៕

អត្ថបទទាក់ទង