ក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយគត់ ឈ្នះគ្រប់ការប្រកួតនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំ របស់លោក Pep Monus បានរក្សាកំណត់ត្រាមិនដែលចាញ់៨សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុមគីរីវង់សុខសែនជ័យ ក្នុងលទ្ធផល ២ ទល់១ កាលពីយប់ថ្ងៃ អាទិត្យ នាកីឡដ្ឋានស្វាយរៀង។
លទ្ធផលការប្រកួតរបស់ ព្រះខ័នរាជស្វាយរៀង ទាំង ៨សប្ដាហ៍ ៖
-ក្លិប កងយោធពលខេមរភូមិន្ទ ០-២ ស្វាយរៀង -ស្វាយរៀង ២-១ ភ្នំពេញក្រោន -ស្វាយរៀង ១-០ ណាហ្គាវើលដ៍ -អាយ អេស អាយ ដង្កោសែនជ័យ ១-២ ស្វាយរៀង -ស្វាយរៀង ៥-២ អង្គរថាយហ្គឺរ -វិសាខា ០-១ ស្វាយរៀង -ព្រៃវែង ៣-៥ ស្វាយរៀង
-ស្វាយរៀង ២-១ គីរីវង់សុខសែនជ័យ។
គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៨នេះ ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលមាន ២៤ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៨ប្រកួត ឈ្នះទាំងអស់ ខណៈដែលកីឡាករ MARCUS HABER ឈរកំពូលតារាងជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេគឺមាន១២គ្រាប់។
សូមបញ្ជាក់ថា ប្រកួតលើកក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅសួរសុខទុក្ខក្រុម បឹងកេត នៅថ្ងៃ ទី ២៨ខែតុលា វេលាម៉ោង ៦៖០០នាទីល្ងាច នាពហុកីឡដ្ឋានជាតិអូឡាំពិក៕