Close

ក្លិប​ Al Hilal អាចទាមទារប្រាក់ ៧.៥ លានអឺរ៉ូ​ ពី FIFA បបន្ទាប់ពី Neymar រងរបួស

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣ កីឡា
ក្លិប​ Al Hilal អាចទាមទារប្រាក់ ៧.៥ លានអឺរ៉ូ​ ពី FIFA បបន្ទាប់ពី Neymar រងរបួស ក្លិប​ Al Hilal អាចទាមទារប្រាក់ ៧.៥ លានអឺរ៉ូ​ ពី FIFA បបន្ទាប់ពី Neymar រងរបួស

កាលពីដើមសប្តាហ៍នេះ Neymar Junior បានរងរបួសធ្ងន់ធ្ងរមួយទៀត​ អំឡុងពេលដែលប្រេស៊ីល​ ចាញ់​ អ៊ុយរូហ្គាយ​ ក្នុង​ការ​ប្រកួត​ជម្រុះ​ World Cup តំបន់​អាមេរិកឡាទីន​។ កីឡាករវ័យ ៣១ឆ្នាំ​រូបនេះ​ រងរបួស​ ACL ដែលនឹងទទួលការវះកាត់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ពិតណាស់​ របួសរបស់ Neymar គឺ​ជាការប៉ះទង្គិចដ៏ធំ​ សម្រាប់ក្លឹប Al Hilal ដែលរូបគេ​បានចូលរួមនៅរដូវក្តៅពី Paris Saint-Germain ដោយសារ​ក្លិប​អារ៉ាប់ប៊ីសាអូឌីត​មួយនេះ​ រំពឹង​ខ្ពស់​លើ​រូប​គេ​។

ក្នុងករណីកីឡាកររងរបួសអំឡុងពេលបំពេញកាតព្វកិច្ចអន្តរជាតិ ក្លឹបនានាអាចទាមទារថវិកាពីកម្មវិធីការពារក្លឹបរបស់ FIFA ហើយបេីតាម​ Sport បាននិយាយថា Al Hilal អាចទាមទារសំណងចំនួន ៧.៥ លានអឺរ៉ូ ដោយសារតែការរងរបួសរបស់ Neymar ។

​ទោះជាយ៉ាងណាក៏ដោយ នេះនឹងគ្រាន់តែជាលុយដ៏​តិច​តូចមួយ​សម្រាប់ Al Hilal ប៉ុណ្ណោះ​ ព្រោះ​ប្រាក់​ខែ​របស់​អតីត​តារា​ឆ្នើម​ Barcelona រូប​នេះ​ មាន​តម្លៃ​ជាង​១០០លាន​អឺរ៉ូ​ឯណោះ​ ក្នុង​មួយ​ឆ្នាំ​៕

អត្ថបទទាក់ទង