Close

សហព័ន្ធហែលទឹក នឹង​រៀបចំការ​ប្រកួត​ជើងឯកថ្នាក់ជាតិ សប្ដាហ៍​ក្រោយ​នេះ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ កីឡា
សហព័ន្ធហែលទឹក នឹង​រៀបចំការ​ប្រកួត​ជើងឯកថ្នាក់ជាតិ សប្ដាហ៍​ក្រោយ​នេះ សហព័ន្ធហែលទឹក នឹង​រៀបចំការ​ប្រកួត​ជើងឯកថ្នាក់ជាតិ សប្ដាហ៍​ក្រោយ​នេះ

សហព័ន្ធខ្មែរកីឡាហែលទឹក នៅថ្ងៃ​ ព្រហស្បតិ៍​ ទី​១៩​ ខែ​តុលា​នេះ​ បានប្រកាសរៀបចំការប្រកួតកីឡាហែលទឹក និងហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នាចុងខែតុលានេះ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

យោងតាមការប្រ​កាសរបស់សហព័ន្ធ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ នឹងរៀបចំឡេីង​រយៈពេល ៣ថ្ងៃ ពោល​គឺ​ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយ ។

ទន្ទឹមនឹង​នេះដែរ សហព័ន្ធ ក៏បានអំពាវនាវដល់ទស្សនិក ជន និងអ្នកគាំទ្រ ដែលស្នេហាវិស័យកីឡាហែលទឹក ចូលរួមទស្សនាដោយសេរី ដើម្បីលើកទឹកចិត្ត ដល់កីឡាករ-កីឡាការិនីជាតិ៕

អត្ថបទទាក់ទង